បុរស​ភេទ​ទីបី​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដំបូល​ផ្ទះ​ជួល​ក្នុង​ខណ្ឌ​ដូន​ពេញ​

0
240

 

 

 

ភ្នំពេញ​៖​ បុរស​ភេទ​ទីបី​ម្នាក់​ស្នាក់នៅ​ជាមួយ​ប្អូន​ស្រី​គ្មាន​ការងារ​ធ្វើ​តូច​ចិត្ត​ឡើង​លើ​ដំបូល​ផ្ទះ​ជួល​ចង​ក​សម្លាប់​ខ្លួន​យ៉ាងអាណោចអាធ័ម​។​ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​០៤:៣០នាទី​ទាប​ភ្លឺ​ថ្ងៃទី​០៨ខែមិថុនា​ឆ្នាំ​២០១៧នៅលើដំបូលជាន់ទី៤ផ្ទះលេខ៩៧E៤ ផ្លូវលេខ ១១០ ក្រុមទី ៤៧ ភូមិទី ៥សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ។
សាក​សពជន​រងគ្រោះ​ត្រូវ​បាន​គេ​ឈ្មោះ យិន​សុផាត
( ភេទទី ៣ ) អាយុ ៣១ ឆ្នាំ មុខរបរ នៅផ្ទះទីលំនៅភូមិស្ថានីយ៏ ឃុំ ស្វាយអាត់ ស្រុក សំពៅមាស ខេត្ត ពោធិសាត់។ស្នាក់នៅបន្ទប់ជួលជាន់ទី៣ផ្ទះកើតហេតុខាងលើ។
តាម​ប្រភព​ព័ត៌មាន​ពី​ប្អូន​ស្រី​របស់​ជន​រងគ្រោះ​ឈ្មោះ​ យិន​ ស្រី​មុំ​ បាន​ឲ្យ​ដឹង​ថា​ កន្លងមកជនរងគ្រោះរស់នៅបន្ទប់ជួលពីរនាក់​ខ្លួន​ ហើយជនរងគ្រោះបាននិយាយប្រាប់ថាពិបាកចិត្ត តែជនរងគ្រោះពុំមានមុខរបរអ្វីទេ។​លុះដល់ថ្ងៃទី ០៧​ខែ​មិថុនាឆ្នាំ​២០១៧ វេលាម៉ោង១៤:០០នាទីរសៀល​ជនរងគ្រោះចេញទៅដើរលេងបាត់។ចំណែកឯ​ខ្លួន​នៅផ្ទះតែម្នាក់ឯង រហូត​ដល់ម៉ោង ១៨:០០នាទីល្ងាច​ខ្លួន​ក៏ចាក់សោរទ្វារបន្ទប់ចេញទៅធ្វើការ។​បន្ទាប់​មក​ម៉ោង​០២.០០នាទីរំលង​អាធ្រាត្រ​ថ្ងៃទី ០៨ខែ​មិថុនាឆ្នាំ​២០១៧ខ្លួន​ត្រឡប់មកពីធ្វើការវិញក៏ចាក់សោរចូលពុំឃើញជនរងគ្រោះទៀត​ធ្វើ​អោយ​មិន​អស់​ចិត្ត​ដើរ​រក​មើល​ស្រាប់​តែ​ប្រទះឃើញ​ជន​រងគ្រោះ​ចង​ក​សម្លាប់​ខ្លួន​នៅ​លើ​ដំបូល​ផ្ទះ​ជួល​ជាន់​ទី​៤ស្លាប់​បាត់​ទៅ​ហើយ​។​ពេល​នោះ​ភ័យ​ស្លន់ស្លោ​រត់​ទៅ​ប្រាប់​អ្នក​ជិតខាង​ជួយ​ ប៉ុន្តែ​ដោយ​ឃើញ​ស្ថានភាព​ជនរងគ្រោះ​ស្លាប់​ក៏​រាយការណ៍​ទៅ​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន​ចុះ​មក​ត្រួត​ពិនិត្យ​ព្រម​ទាំង​ទំនាក់ទំនង​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​មក​ធ្វើ​កោសល្យវិច័យ​។
បច្ចុប្បន្ននេះ​សាកសព​ជន​រងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here