បណ្ដើរឆ្កែចូលព្រៃរកបេះផ្សិត ត្រូវហ្វូងដំរីជាន់ស្លាប់ម្នាក់ រត់រួចម្នាក់

0
160

 មណ្ឌលគិរីៈ បុរសម្នាក់បានស្លាប់ដោយហ្វូងដំរីព្រៃជាន់និងម្នាក់ទៀតរត់រួចខ្លួន បន្ទាប់ពីពួកគាត់បានបណ្ដើរឆ្កែចូលទៅក្នុង​ព្រៃរកបេះផ្សិត ស្រាប់តែ​ជួបហ្វូងដំរីព្រៃបើកការវាយប្រហារមកលើពួកគាត់ កាលពីម៉ោង១រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅជិតក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

បុរសដែលរត់គេចផុតពីហ្វូងដំរីព្រៃ បាននិយាយថា មុនពេលកើតហេតុ ពួកគាត់បានបណ្តើរឆ្កែដើរចូលទៅក្នុងព្រៃដើររកបេះផ្សិតនៅម្ដុំកន្លែងកើហេតុ​ ស្រាប់តែឃើញដំរីព្រៃមួយហ្វូ​ងដេញឆ្កែ ពេលនោះឆ្កែរត់មករកម្ចាស់ ហើយដំរីក៏ដេញជាន់គ្នាគាត់ម្នាក់ ចំណែកគាត់​បានរត់ទៅហៅអ្នកភូមិ និងកងកម្លាំងដើម្បីជួយអន្តរគមន៍ តែអត់ទាន់ពេលវេលានោះទេ ពេលទៅដល់ក៏បានស្លាប់តែម្តង។

បើតាមសមត្ថកិច្ចបានឲ្យ​ដឹងថា អ្នកស្លាប់ឈ្មោះ ស្រន ផ្យល ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិព្នង រស់នៅភូមិក្រុមទី7(យេស៊ូ) ភូមិពូហ្យាម ឃុំសែនមនោរម្យ៕ ពំនោល

LEAVE A REPLY

Please enter your comment!
Please enter your name here