សាំយ៉ុងក្តៅស្អុះប្រាសខ្លួនត្រាំទឹកប្រឡាយស្អុយ

0
159

ភ្នំពេញ: រថយន្តសាំយ៉ុង ១២កៅអីមួយគ្រឿងជាប្រភេទរថយន្តឈ្នួល បានធ្លាក់ប្រឡាយទឹក​ស្អុយទាំងព្រលប់ខណ:ដែលម្ចាស់កំពុងតែបើកសុខៗ ដល់ចំណុចផ្លូវបំបែកជា ៤ មានម៉ូតូជាច្រើនគ្រឿងបើកឆ្លងកាត់ពីមុខធ្វើឲ្យអ្នកបើកបរមានភាពស្លន់ស្លោជាន់ហ្រ្វាំងបង្ខំនិងបួងចង្កូតខ្លាំងពេកបណ្តាលឲ្យធ្លាក់ប្រឡាយទឹកស្អុយតែម្តង ។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៧ នៅចំណុចផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តែពុំបណ្តាលឲ្យមនុស្សរងរបួសទេ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2U-9744 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់មានអាយជាង២០ឆ្នាំ ធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចខាងលើ ដែលជាផ្លូវបំបែកជា ៤ នោះស្រាប់តែមានម៉ូតូជាច្រើនគ្រឿងបើកកឆ្លងកាត់ពីមុខរថយន្តនេះ ធ្វើឲ្យអ្នកបុរសអ្នកបើកបរស្លន់ស្លោខ្លាចបុកគេក៏បួងចង្កូតគេចទៅខាងឆ្វេងដៃបណ្តាលឲ្យធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយតែម្តង។

ប្រភពដដែលបានបន្តថា ក្នុងឧប្បត្តិហេតុនេះពុំបណ្តាលឲ្យមានមនុស្សណា​ម្នាក់រងគ្រោះ​ឡើយ គ្រាន់តែធ្វើឲ្យក្រពឹតរថយន្តអស់មួយចំហៀងខូចខាតយ៉ាងដំណំប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ដោយសារតែរថយន្តបង្កខាងលើធ្លាក់ទៅក្នុងប្រឡាយដោយខ្លួនឯងហើយមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះនិងមិនបណ្តាលឱ្យប៉ះពាល់ដល់សម្បត្តិសារធារណ:នោះ ទើបកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យអនុញ្ញាតឲ្យម្ចាស់រថយន្តឲ្យហៅរថយន្តមកស្ទូចយកទៅជួសជុលប្រើប្រាស់វិញតាមសម្រួល ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here