លោក ជា សុផារ៉ា ជប់លៀងនំបញ្ចុក២តោនជូនអ្នកប៊ូឌីញរើលំនៅដ្ឋាន

0
199

​ភ្នំពេញ​៖​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​របស់លោក​បាន​សន្យា​យក​ថ្ងៃ​សៅរ៍​ទៅ​១០​មិថុនា​នេះ ធ្វើការ​ជប់លៀង​ហូប​ការី​នំ​បញ្ចុក នំ​ប៉័័​ង​ដើម្បី​អបអរ​ការចាក​​ចេញ​របស់​បងប្អូន​ទៅ​តាំងទី​លំនៅ​ថ្មី​តាម​បំណង​រៀងៗ​ខ្លួន​ បន្ទាប់ពី​បាន​ជោគជ័យ​ក្នុង​ជួយ​សម្របសម្រួល​អស់​ពេល​រាប់​ខែ​អោយ​បងប្អូន​រស់នៅក្នុង​អាគារ​ប៊ូ​ឌី​ញ​«​ស​»​រាប់រយ​គ្រួសារ​ចាក​​ចេញពី​អាគារ​ចាស់​ទ្រុឌទ្រោម​នេះ​ជាមួយ​តំលៃ​ទូទាត់​ប្រសើរនោះ ។

ពិធីនេះបានប្រប្រាស់​នំ​បញ្ចុក​ប្រមាណ​២​តោន​នៅក្បែរ​អគារ​ប៊ូ​ឌី​ញ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋនៅក្នុង​អគារ​ប៊ូ​ឌី​ញ​នេះ​ស្ទើរ​ទាំងអស់​បាន​ព្រមព្រៀង​លក់​លំនៅដ្ឋាន​ទៅ​ឲ្យ​ក្រុមហ៊ុន វិនិយោគ​អចលនទ្រព្យ​របស់​ជប៉ុន Arakawa ក្នុង​មួយ​ម៉ែត្រការ៉េ ១.៤០០​ដុល្លារ​អាមេរិក​ ដែលជាក្នុង​គោលបំណង​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ដល់​បងប្អូន​ពី​ការបាក់​អាគារ​វ័យ​ចំណាស់​នេះ​និង​ម្យ៉ាង​ដើម្បី​​បង្កើន​សោ​ភណ្ឌ​ភាព​ទីក្រុងផងដែរ

​អាគារ​ប៊ូ​ឌី​ញ «​ស​» ដែល​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​សាងសង់ឡើង​តាំងពី​ឆ្នាំ​១៩៦៤ មាន​ទំហំ​​សរុប​ចំនួន​៤៩៣​ឯក​តា និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ៤៩៣​គ្រួសារ​ ចាប់តាំងពីឆ្នាំ១៩៧៩មក ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here