បុរស​ម្នាក់​មក​ពី​ស្រុក​កំណើត​រស់​នៅ​ជាមួយ​បង​ថ្លៃ​ចង​ក​សម្លាប់​នៅ​ក្នុង​បូរី​ប៉េង​ហួត​

0
332

 

 

 

 

 
ភ្នំពេញ​៖​ បុរស​ម្នាក់​មក​ពី​ស្រុក​កំណើត​រស់​នៅ​ជាមួយ​បង​ថ្លៃ​ចង​ក​សម្លាប់​ខ្លួន​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី១០​ខែ​មិថុនា​ឆ្នាំ​២០១៧ វេលាម៉ោង០៩:០០នាទីព្រឹក​ស្ថិត​នៅក្នុងផ្ទះលេខ៣៧ (បុរីប៉េងហួត) ផ្លូវ​លេខ៨ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
សាកសព​ជន​រងគ្រោះ​ត្រូវ​បាន​គេ​ឈ្មោះ រិទ្ធ សំរ៉ុង ហៅ ម៉ុង ភេទ ប្រុស អាយុ ២៧ ឆ្នាំជនជាតិ ខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ក្បាលស្នួល ឃុំ ស្នួល ស្រុក ស្នួល ខេត្តក្រចេះ។​ចំណែកឯ​បងថ្លៃឈ្មោះ ស្រ៊ឹង វណ្ណឌី នៅចំណុចកើតហេតុខាងលើ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ​មក​ពី​ខេត្ត​ក្រចេះ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។លុះ​ដល់​ថ្ងៃ​កើត​ហេតុ​ស្រាប់​តែ​ប្រទះឃើញ​ជន​រងគ្រោះ​ចង​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​តែ​ម្ដង​ទៅ​។ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន​សហការ​ជាមួយ​​កម្លាំង​​នគរ​បាល​​ការិយា​ល័យ​​​​បច្ចេក​​ទេស​វិទ្យា​សាស្រ្ត​​ នៃស្នងការដ្ឋាននគរបាល​រាជធានី​​ភ្នំពេញ និង គ្រូពេទ្យកោស​ល្យវិច័យ​រាជធានីភ្នំពេញបានចុះមកត្រួត​ពិនិត្យ​​សាក​​សព​​​។
តាម​ប្រភព​ព័ត៌មាន​ពី​លោក​គ្រូ​ពេទ្យជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រងគ្រោះ​ពិតជាស្លាប់​ដោយ​សារការធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន) ពិតប្រាកដមែន។
​សាកសព​ជន​រងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​​ប្រគល់ឲ្យសាច់ញាតិ​យកទៅ​ធ្វើបុណ្យតាមប្រពៃណី​នៅវត្តសំបួរមាស ផ្លូវចំការដូង សង្កាត់​ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here