បើកប្រាក់ខែនាំប្រពន្ធទៅលេងស្រុកត្រូវក្រុមចោរប្លន់ប្រដាប់អាវុធ​យកម៉ូតូបានដោយសុវត្ថភាព

0
146

 

 

ភ្នំពេញ​៖​បុរសម្នាក់មុខ​របរ​​ជា​ចុងភៅ​បើកប្រាក់ខែបាននាំប្រពន្ធទៅលេងស្រុកត្រូវក្រុមចោរប្រដាប់អាវុធប្លន់យកម៉ូតូឌ្រីមសងសេរ៊ី២០១៧ដោយសុវត្ថភាព។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៣ភូមិស្រែ ញ សង្កាត់ភ្លើងឆេះរទេះ​ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះសុឹម ចាន់រឿន អាយុ​៣០ឆ្នាំមុខរបរចុងភៅ ស្នាក់នៅភូមិព្រៃទា​សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ​មានស្រុកភូមិកំណើតនៅភូមិជ្រៃឧត្តម​ឃុំក្រាំងតាយន​ស្រុកពាមជ ខេត្តព្រៃវែង។ចំណែកឯ​ប្រពន្ធឈ្មោះ អ៊ឹម ស្រី អាយុ​៣២ឆ្នាំចុងភៅ(កូកាំបិត)​​មានភូមិកំណើតនៅភូមិនៅភូមិទួលក្រសាំង ឃុំអង្គបុរី ស្រុកអង្គបុរីខេត្តតាកែវ។​ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសងសេរ៊ី​២០១៧ ពាក់ស្លាកលេខភ្នំពេញ1GI,3997។​

តាមប្រភពព័ត៌មានពីជានរងគ្រោះបាននិយាយថាមុនពេលកើតហេតុពួកគាត់បានធ្វើដំណើរ ពីភូមិព្រៃទា​សង្កាត់ចោចៅ ខណ្ឌពោធិ៍សែនជ័យ ហើយជិះតាមបណ្តោយផ្លូវជាតិលេខ៣គោលបំណងទៅស្រុកខាងប្រពន្ធ​នៅខេត្តតាកែវ។ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង​តាមពីក្រោយ​ ខណៈ​នោះ​ជនសង្ស័យជិះតាមហើយគាត់មិនដឹងជាក្រុមចោរ។បន្ទាប់មកជនសង្ស័យ២នាក់បានជិះពារធាក់ផ្តួលហើយម្នាក់នៅខាងក្រោយបានទាញអាវុធខ្លី​មិនស្គាល់ម៉ាកមកផ្ជង់រូបខ្លួន​ហើយយកសោរជិះត្រឡប់ចូលក្រុងភ្នំពេញបាត់ស្រមោល។
តាមសំដីពីប្រពន្ធរបស់​ជន​រង​គ្រោះ​បាននិយាយថា​ពេលភ្លាមនោះគាត់បានរត់​ ហើយជនសង្ស័យ២នាក់ទៀតជិះដេញតាមគាត់​ ខណៈ​ដែល​គាត់​ចូល​ផ្ទះ​អ្នក​ភូមិ​ជន​សង្ស័យ​ជិះចេញពីគាត់បាត់។​
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យ​បណ្តឹងនៅប៉ុសិ៍នគរបាលភ្លើងឆេះរទេះដើម្បីកត់សំគាល់មុខសញ្ញាយកមកផ្តល់ទាទោសតាមច្បាប់៕​សិរសា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here