កម្លាំង​នគរបាល​ប៉ុស្ដិ៍​សហការ​ជាមួយ​នគរបាល​ខណ្ឌពោធិ៍សែនជ័យឃាត់ជនសង្ស័យចំនួន៨នាក់ពី​បទ​រក្សាទុកដាវខុស​ច្បាប់​

0
144

 

 

 

ភ្នំពេញ៖​កម្លាំង​នគរបាល​ប៉ុស្ដិ៍​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ជិះ​ម៉ូតូ​ល្បាត​ក្នុង​គោលដៅ​ស្រាប់​តែ​ប្រទះឃើញ​ឃាត់បានជនសង្ស័យចំនួន៨នាក់រក្សាទុកដា
វមួយដើម​ខុស​ច្បាប់​យកទៅសួរនាំ។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១នឹង៤០នាទីឈានចូលថ្នៅងៃទី១៤ខែមិថុនាឆ្នាំ​២០១៧​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវវេងស្រេងទល់មុខក្លិប​ស្ពាយឌ័រ​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​
ជនសង្ស័យទី១-ឈ្មោះវ៉ុត រ័ត្នអាយុ ២០ឆ្នាំ​ មុខរបរកម្ម​ករ​សំណង់ស្នាក់នៅភូមិក្បាលដំរី​សង្កាត់​កាកាប​ខណ្ឌ​ពោធិ៍​សែនជ័យ​មាន​ស្រុក​កំណើត​នៅភូមិ​នៅស្រុកត្រាំងខេត្តតាកែវ។ទី២-ឈ្មោះទូច សីហា ភេទប្រុសអាយុ១៧ឆ្នាំ​ស្នាក់នៅទួលសង្កែ ខណ្ឌឫស្សីកែវ។​ទី៣-ឈ្មោះញឹម ព្រេម ភេទប្រុសអាយុ២១ឆ្នាំមុខរបរជាងដែកស្នាក់នៅភូមិ​ជម្ពូវ័ន្ត​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​។​ទី៤- ឈ្មោះនៅ សុធារ៉ាភេទប្រុសអាយុ២០ឆ្នាំ​មុខរបរជាងសំណង់ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​។​ទី៥-ឈ្មោះឆន សុខ​ភេទប្រុសអាយុ១៨ឆ្នាំ​មុខរបរកម្មកសំណង់ស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឫសី្សកែវ។​ទី៦-ឈ្មោះ​ហ៊ុន មករាភេទប្រុស អាយុ២០ឆ្នាំមុខរបរជាងពិដាន ស្នាក់នៅភូមិជំម្ពូវន្ត សង្កាត់ចោមចៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​។ទី៧-​ញ៉ ហាង ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកម្មករ​សំ​ណង់​ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប​ខណ្ឌ​ពោធិ៍​សែនជ័យ​។ទី​ ៨​ឈ្មោះ​ ​វ៉ន ភ័ក្ត ភេទ​អាយុ១៨ឆ្នាំ ជាងម៉ូតូ ស្នាក់នៅភូមិក្បាលដំរីសង្កាត់កាកាប​ខណ្ឌ​ពោធិ៍​សែនជ័យ​។

ជនសង្ស័យទាំង៨នាក់ខាងលើដោយជិះម៉ូតូ៤គ្រឿង ទី១-​ម៉ាក់និចពណ៌ក្រហមលាយស អត់ស្លាក់លេខ​(ជាប់ដាវ)។​ម៉ូតូទី២-ម៉ាកអែសស៊ែត(FZ)ពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ​1CA,4343។​ទី៣- ម៉ាកឌ្រីមសងសេរ៊ី២០១៥ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1K,2421។​ទី៤-ម៉ាកឡែកពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BX,8784 ។​

តាមប្រភពព័ត៌មានពី​កម្លាំង​អន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ​នឹងកំលាំងប៉ុសិ៍ចោមចៅ បានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់បានចេញល្បាតតាមបណ្តោយផ្លូវវេងស្រេងហើយមកទល់មុខក្លិបខាងលើ ដោយឃើញជនសង្ស័យ ឈប់ម៉ូតូផ្តុំកំពុង​នៅជុំគ្នា​ដោយ​មានការសង្ស័យបានចូលទៅឆែកម៉ូតូខាងលើ។បន្ទាប់មកឃើញម៉ូតូម៉ាកនិច មានដាវទំនើបមួយដើម ក៏​ឃាត់ខ្លួន​ជនសង្ស័យទាំង​នោះ​ភ្លាមៗផងដែរ។​រួច​នាំជនសង្ស័យទាំង៨នាក់ខាងលើយកមកសាកសួរ​នៅប៉ុស្តិ៍​។​ក្រោយ​ពីធ្វើ​ការសាកសួរជនសង្ស័យនិមួយៗបដិសេធន៍​រៀងៗខ្លួនពួកគាត់មិដឹងមានដាវនៅលើម៉ូតូនោះឡើយ។ចំណែកម្ចាស់ម៉ូតូម៉ាកនិច​ខាងលើ បាននិយាយថា ម៉ូតូរបស់ខ្លួនត្រូវមិត្តភក្តផ្សេងទៀតបានខ្ចីហើយទើបនឹងយកអោយវិញ។​

ក្រោយពេលកើតហេតុដោយជនសង្ស័យខាងលើដោយឆ្លើយបដិសេធយ៉ាងណាក៏ដោយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កសាងសំណុំរឿងហើយបញ្ជូនជនសង្ស័យខាងលើទៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធី៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here