ជិះម៉ូតូលឿនជ្រុលបុករថយន្តពីចំហៀងពេញទំហឹងបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ

0
140

 

 

 
ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុខណៈ​ដែល​ជិះម៉ូតូលឿនជ្រុលខ្វះ​ការ​ប្រុងប្រយ័ត្ន​ទៅ​បុករថយន្តធុនត្រាពេញទំហឹង​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៧​ នៅចំណុចខាងក្រោយមន្ទីរពេទ្យលោកសង្ឃ​ តាមបណ្តោយផ្លូវលេខ១៥០កែងនិងផ្លូវលេខ២៦៥​ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ខណ្ឌទួលគោក។
​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកធុនត្រា​ ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ2S 3807 បើកបរដោយបុរសជនជាតិចិនម្នាក់​ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥០ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន​ ខណៈ​មកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួនស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រឹមសង់​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1FH 9161 បើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦៥​ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនដូចគ្នាក៏ជ្រុលបុករថយន្តពីចំហៀងពេញទំហឹង​បណ្តាលអោយម្ចាស់ម៉ូតូបោកក្បាលនិងរថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
​ ក្រោយពេលកើតហេតុ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន​ចុះទៅដល់កន្លែងកើតហេតុនិងឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍ទឹកល្អក់២​រងចាំទំនាក់ទំនងហៅជំនាញចរាចរណ៍ជើងគោក​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​មកធ្វើការវាស់វែងយករថយន្តរួមទាំងម៉ូតូទៅរក្សាទុករង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​។ចំណែកសពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ត្រូវបាន​កម្លាំង​នគរបាល​យកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here