ជន​សង្ស័យ​ចំនួន​៣នាក់​ត្រូវ​កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់​ខ្លួន​រក្សាទុកដែកឆាបទុកក្នុងម៉ូតូ

0
513

 

 

 

 

 

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់រក្សាទុកដែកឆាបទុកក្នុងម៉ូតូត្រូវបាន​កម្លាំង​នគរបាលផ្នែកអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាល​ពី​វេលាម៉ោង១នឹង៣០នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៧ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។​
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន​បាន​អោយ​ដឹង​ថា​ ជនសង្ស័យមានចំនួន៣នាក់ ទី១ឈ្មោះ អ៊ិន ស៊ិនធូ ភេទប្រុសអាយុ២៣ឆ្នាំកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។ ទី២ឈ្មោះ ប៉ិន ធូដាងភេទប្រុសអាយុ២២ឆ្នាំកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។ ទី៣ ឈ្មោះ តុង កែវកុសល ភេទប្រុសអាយុ២២ឆ្នាំកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលជិតគ្នា។

ប្រភព​ដដែល​បានបន្តថាក្នុងការឃាត់ខ្លួនជនសង្ស័យ៣នាក់ដោយ​បាន​ឆេក​ឃើញ​មាន​ដែកឆាប១ដើមដាក់ក្នុងម៉ូតូ១គ្រឿងម៉ាកស្កប់ពី​ពណ៌សលាយផ្កាឈូកពាក់ស្លាកលេខភ្នំពេញ​1CH,4731​ជា​របស់​ជន​ល្មើស​។

តាមប្រភពព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថាមុនពេលកើតហេតុពួកគាត់ជិះម៉ូតូល្បាតក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ​ក្នុង​មូលដ្ឋាន​។​លុះល្បាតមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យជិះម៉ូតូមានគ្នា៣នាក់​ ខណៈ​នោះ​ជន​សង្ស័យ​យក​ដែក​ឆាប​​បោះចោល។បន្ទាប់មក​កម្លាំង​នគរបាល​ឃើញជនសង្ស័យបោះចោល​ដូច្នោះ​ក៏​ឃាត់ភ្លាមៗ​ រួច​នាំជនសង្ស័យទាំង៣នាក់ខាងលើយកទៅសាកសួរនៅប៉ុសិ៍នគរបាលចោមចៅដើម្បីសាកសួរ។​
បើតាមចម្លើយរបស់ជនសង្ស័យបាននិយាយថា នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះអ៊ិន សិនធូ ផឹក​ស៊ី​ជាមួយមិត្តភក្តម្តង។ហើយមានជំលោះនឹងគ្នា​គេច​ទៅ​បន្ទប់មុនតែម្នាក់ឯង​ តែបន្ទប់ផ្ទះជួលបានបិតទ្វារ​។បន្ទាប់បានឃើញមិត្តភក្ត ២នាក់ខាងលើនៅអង្គុយក្រៅផ្ទះបានបបួលគ្នាទៅលេងក្លិប មិតណាយនៅជិតរោងចក្រ៦ជាន់ផ្លូវវេងស្រេងដោយមានដែកឆាប់ទុកនឹងឃ្លុបម៉ូតូគ្រាន់ទុកការពារខ្លួន​ ខណៈ​មកដល់ក្លិប មិតណាយ ដោយនៅក្នុងក្លិប មានមនុស្សចូលច្រើនពេកហើយបាននាំគ្នាត្រឡប់ទៅវិញបានពាក់​កណ្តាលផ្លូវត្រូវ​កម្លាំង​នគរបាល​ឃាត់តែម្តង​។​
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងខាងលើបញ្ចូន មកសាកសួរ នៅផ្នែកជំនាញនៃអធិការដ្ធាននគរនបាលខណ្ឌពោធិសែនជ័យដើម្បីបន្តអនុវត្តតាមនិតិវិធី៕​សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here