ជន​សង្ស័យ​ចំនួន​៤នាក់​ត្រូវ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែនជ័យ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​

0
145

 

 

 

 

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់​ត្រូវ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែនជ័យ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​ព្រម​ទាំង​ដកហូតបានគ្រឿងញៀនចំនួន៨កញ្ចប់ថង់តូចនិង១កញ្ចប់ធំល្មមសរុប៩កញ្ចប់។ហេតុការណ៍​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​១១យប់ថ្ងៃទី១៥ខែមិថុនា​ឆ្នាំ២០១៧នៅចំនុចមុខក្លឹប មីតណាយ ស្ថិត​នៅ​តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានចំនួន៤នាក់៖​ទី១ ឈ្មោះ អឹម ដា អាយុ២៥ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ(ម្ចាស់ថ្នាំ) ។
ទី២ ឈ្មោះ ឡុង រ៉ាឌីន ភេទប្រុសអាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ(រួមដំណើរជាមួយ)។
ទី៣ ឈ្មោះ ស៊យ បាន ភេទប្រុសអាយុ២៨ មុខរបរ
រត់តាក់ស៊ី ស្នាក់នៅផ្ទះជួលត្រពាំងថ្លឹងសង្កាត់ចោមចៅ(សង្ស័យប្រើប្រាស់)។​
ទី៤ ឈ្មោះ យ៉ង់ អ៊ីម អាយុ២១ឆ្នាំមុខរបរជាងភ្លើងជាងទឹក ស្នាក់នៅផ្ទះជួលភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ(សង្ស័យប្រើប្រាស់)។
​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​អោយ​ដឹង​ថា​ ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់​នេះ​ដកហូតម្សៅក្រាមពណ៌​សថ្លាសង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់ថង់តូចនិង១កញ្ចប់ធំល្មម សរុប៩កញ្ចប់ និងម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅស៊េរី០១៦ ពាក់ស្លាកលេខ​កំពង់​ស្ពឺ​ 1H-4401។

តាមប​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​កម្លាំង​នគរបាល​បាន​ជិះម៉ូតូល្បាតក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមានឡើង។នៅពេល​នោះ​ជិះទៅដល់ចំណុចមុខក្លឹប មិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅក៏បានជួបនិង​ជនសង្ស័យ២នាក់ឈ្មោះ អឹម ដា និង ឈ្មោះ ឡុង រ៉ាឌី កំពុង​តែឈរ កន្លែងងងឹតដោយមានការសង្ស័យកម្លាំងយើងបានធ្វើការត្រួតពិនិត្យឆែកឆេរជនសង្ស័យរកឃើញ ក្រាមពណ៌​សថ្លាចំនួន៨កញ្ចប់ថង់តូចនិង១កញ្ចប់ថង់លម្មនៅខ្លួនឈ្មោះ អ៊ឹម ដា។​ក្រោយមកក៏មានជនសង្ស័យ២នាក់ទៀតជិះមកម៉ូតូមកកន្លែងដែល​ បំរ៉ុងមកទិញថ្នាំ ក៏ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ទាំងអស់តែម្តង។
ក្រោយមកបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាងនាំមក់កាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងបញ្ចូនមកសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ធាននគរនបាលខណ្ឌពោធិសែនជ័យដើម្បីបន្តអនុវត្តតាមនិតិវិធី៕សិរសា

 

LEAVE A REPLY

Please enter your comment!
Please enter your name here