ពូបង្កើតរំលោភក្មួយស្រីពីរនាក់រាប់ភ្លេចទើបបែករឿង ឪពុកប្តឹងឲ្យនគរបាលចាប់ខ្លួន

0
230

ខេត្តបាត់ដំបង៖ ពូបង្កើតរំលោភក្មួយស្រីពីរនាក់រាប់ភ្លេចហើយទើបបែករឿងដល់ ឪពុកពួកនាងប្តឹងឲ្យនគរបាលចាប់ខ្លួនដាក់គុក។

ករណីនេះបានកើតឡើងកាលពីពេលថ្មីៗនេះ នៅភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយបុរសម្នាក់ ឈ្មោះ សាន និមល ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ បានរំលោភក្មេងស្រី២នាក់ ដោយក្មេងស្រីម្នាក់មានអាយុ១៤ឆ្នាំ និងម្នាក់ទៀតមានអាយុ ១០ឆ្នាំ ត្រូវជាបងប្អូនបង្កើតនិងគ្នា ហើយជនល្មើសល្មោភកាម ត្រូវជាពូបង្កើតរបស់ក្មេងស្រីរងគ្រោះ ផងដែរ ។

បើតាមការឆ្លើយរៀបរាប់ ពីក្មេងស្រីរងគ្រោះបានប្រាប់ ឲ្យដឹងថា រឿងរ៉ាវចាប់រំលោភនេះ បានកើតឡើងយូរមកហើយ ហើយច្រើនលើកច្រើនសារទៀតផង តែនៅថ្ងៃកើតហេតុចុងក្រោយ ត្រូវបានបែកធ្លាយរឿង ដល់ឪពុករបស់ក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន ពូបង្កើតចិត្តតិរច្ឆាននោះតែម្តង ។

បន្ទាប់ពីធ្វើការស្រាវជ្រាវរួច សមត្ថកិច្ចមូលដ្ឋាន  បានសហការគ្នាចាប់ខ្លួន ជនសង្ស័យឈ្មោះ សាន និមល តាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ ហើយបច្ចុប្បន្នកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបងចាត់ការបន្តតាមនិតិវិធី ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here