ធ្វើដំណើរមិនចេះយល់យោកគ្នាបង្កអោយរថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវកែងរងការខូចខាតទាំងសងខាង

0
130

 

 

 

 

 

 

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តហាយប្រ៊ិចមួយគ្រឿងក្នុងល្បឿនលឿនខណះមកដល់ចំណុចផ្លូវកែងមិនបានបន្ថយល្បឿនក៏ជ្រុលបុករថយន្តតាក់សុីក្រហម​ ពណ្តាលអោយរងការខូចខាតទាំងសងខាង​ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២១ខែមិថុនា​ ឆ្នាំ២០១៧នៅចំណុច​ មុខហាង​ បុប្ផាគីរីរម្យ​ តាមបណ្តោយផ្លូវលេខ១១៣កែងផ្លូវ២៧៨​ ស្ថិតក្នុងសង្កាត់បឹកកេងកកទី២​ ខណ្ឌចំកាមន។
​ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីហាយប្រ៊ីជ​ ពណ៍ស​ ពាក់ស្លាកលេខ​ ភ្នំពេញ2w 6349 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧៨​ ក្នុងទិសដៅពីលិចទៅកើត​ ខណះមកដល់ចំណុចផ្លូវកែងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកជាមួយរថយន្តតាក់សីុក្រហម​ ពាក់ស្លាកលេខភ្នំពេញ2AA 3543 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១៣​ ក្នុងទិសដៅពីជើងទៅត្បូង​ បណ្តាលអោយរងការខូចខាតទាំងសងខាងតែសំណាងមិនមានអ្នករងរបួសនោះទេ។
​ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយ៕ សិរសារ

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here