ប្រ​ពន្ធ​ទៅធ្វើការនៅប្រ​ទេស​ជប៉ុនប្តីគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ជួលបន្សល់​ទុក​កូនប្រុុសម្នាក់កំព្រារ​ឯកកា

0
206

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានដេកលង់លក់ហើយបានខ្យល់ គរ គាំងបេះដូងស្លាប់ចោលកូននៅកំព្រារ​ម្នាក់ឯង​។ហេតុ​ការណ៍​នេះ​បង្កអោយមានកាភ្ញាក់ផ្អើល​កាលវេលាម៉ោង ៥:៣០នាទីល្ងាច​ថ្ងៃ​ទី​២២ខែ​មិថុនា​ឆ្នាំ​២០១៧ស្ថិត​នៅផ្ទះជួល​បន្ទប់លេខ៨ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​
សាក​សពជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ រ៉ង សារ៉េតភេទ​ប្រុស អាយុ ៣៧ឆ្នាំមុខរបរលក់កាហ្វេបោះម៉ូយ ស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតនៅឃុំដូងស្រុកបាទីខេត្តតាកែវ។​ចំណែក​ឯ​ប្រពន្ធឈ្មោះ​អួន ​សុផារី អាយុ៣៧ឆ្នាំ​រស់នៅប្រទេសជប៉ុនមានកូនប្រុសម្នាក់ឈ្មោះរ៉ង សុវណ្ណា អាយុ១១ឆ្នាំ រៀនថ្នាក់ទី៤នៅសាលាបឋមសិក្សាគោគបញ្ជាន់។​បងថ្លៃឈ្មោះ​អួន ពុធ ៤០ឆ្នាំរៀនភាសាកូរ៉េស្នាក់នៅជាមួយសព មានស្រុកកំណើត​នៅនៅខេត្តក្រចេះ ។​

តាមប្រភពព័ត៌មានពីកូនប្រុសរបស់សពឈ្មោះរ៉ង សុវណ្ណាបាននិយាយថា ផ្ទះជួលគាត់រស់ន៣នាក់ឪពុកគាត់នឹងគាត់រួមនឹងអ៊ុំប្រុសខាងម្តាយម្នាក់ដោយគាត់ទើបមករស់នៅបានប្រមាណ២ខែ។ចំណែក​ឯ​ម្តាយគាត់វិញបានទៅធ្វើការនៅប្រទេសជប៉ុនជាង២ឆ្នាំមកហើយ។​ ហើយនៅមុនពេលកើតហេតុ រូបគាត់បានទៅរៀននៅសាលាបឋមសិក្សាគោគបញ្ជាន់ដោយរៀននៅពេលថ្ងៃ លុះគាត់ត្រឡប់មកពីរៀនវិញស្រាប់តែឃើញឪពុករបស់ខ្លួនកំពុង​សំរាននៅក្នុងបន្ទប់​មិនដឹងគាត់ស្លាប់។ បន្ទាប់មកទៀតគាត់បានទៅដាំទឹកក្តៅ អោយឪពុករបស់ខ្លួន​សំរាប់ឆុងទឹកតែ​អោយគាត់។​ ពេលនោះអ៊ុំរបស់គាត់បានមកពីរៀន​ភាសាកូរ៉េស្របជាមួយគាត់ដែរ ហើយអ៊ុំរបស់គាត់បានទៅដាស់​ដោយអង្រួន​សពស្រាប់តែ សពខាងលើមិនដឹងខ្លួនឡើយ​ក៏​ស្រែកហៅ​អ្នក​ជិតខាងបង្កអោយផ្អើលឆោឡោតែម្តង។
តាម​ប្រភព​ព៌ត៌​មាន​ពីបងថ្លៃ ឈ្មោះអួន ពុធបាននិយាយថានៅមុនពេលកើតហេតុនៅវេលាពេលព្រឹកប្អូនថ្លៃរបស់ខ្លួនបានចេញយកកាហ្វេអោយម៉ូយ ដូចសព្វដងហើយពេលថ្ងៃបានមកហូបបាយជាមួយពួកគាត់​ថែម​ទាំង​និយាយប្រាប់គាត់ថាថ្ងៃនេះដូចមិនស្រួលខ្លួនចេះតែឈឺក្បាល ហើយគាត់បាននិយាយថាបើឈឺក្បាលមកគាត់កោសខ្យល់អោយ តែសពខាងលើថាមិនអីទេបង ហើយគាត់ចេញទៅរៀនបាត់ទៅ។​

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ជន​រង​គ្រោះ​ធ្លាប់​ប្រាប់​អ្នក​ជិតខាង​ថា​ ខ្លួនមានជំងឺខ្សោយបេះដូង។ពេល​អ្នក​ជិតខាង​មានកម្មវិធីតិច​តួច​ម្តង​ៗ​ហៅ​ជន​រង​គ្រោះ​ផឹកសុី​គឺគាត់មិនដែលមកហូបជាមួយនឹងគេទេ ដោយប្រាប់ថាខ្លួនមានជំងឺខ្យោយបេះដូងហើយចូលចិត្តហូបតែ​តែ។​

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកពិនិត្យសព(ចក្ខុុ)ហើយបានពិនិត្យដោយឃើញក្រហមជុំ​វិញ​ខ្លួនហើយបានបញ្ជាក់ថាសពខាងលើស្លាប់ដោយគាំងបេះដូង(ខ្យល់គ)។បន្ទាប់មក​នគរ​បាល​មូល​ដ្ឋាន​បានធ្វើលិខិតប្រគល់សពអោយបងថ្លៃនឹងកូនយកទៅធ្វើបុណ្យតាមប្រពៃណី។​
បច្ចប្បន្ន​នេះ​សាក​សពជន​រង​គ្រោះ​យកទៅ​តំ​កល់​នៅវត្តគោគបញ្ជាន់ដើម្បីរងចាំប្រពន្ធត្រឡប់មកពីប្រទេសជប៉ុន​នឹងធ្វើបុណ្យតាមប្រពៃណីជាបន្តបន្ទាប់៕​សិរសារ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here