បុរសម្នាក់គេបាញ់ធ្លាយក្បាល សង្ស័យករណីប្លន់រថយន្ត

0
129

កំពង់ធំៈ​ សមត្ថកិច្ចបាននឹងកំពុងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ បន្ទាប់ពីមានការសង្ស័យជាអំពើឃាតកម្មបាញ់សម្លាប់មនុស្សម្នាក់​យករថយន្តនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ  ។

សមត្ថកិច្ចខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ មិថុនា នេះបាននិយាយថា ពិតជាមានមនុស្សម្នាក់ស្លាប់ នៅ ត្រង់ចំណុចកែងគោល ឃុំកំពង់ចិនជើង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំមែន បន្ទាប់ពី​សមត្ថកិច្ចបានប្រទះឃើញកាលពីព្រឹកថ្ងៃទី២៣ មិថុនានេះ ប៉ុន្តែសមត្ថកិច្ចមិនទាន់សន្និដ្ឋាន ថាជាករណីប្លន់ ឬជាករណីអ្វីនៅឡើយទេ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ធឿន ឡាវី អាយុ៣៨ឆ្នាំ មានស្រុកកំណើតខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជនមិនស្គាល់មុខបាញ់ចំក្បាលធ្លុះពីម្ខាងទៅម្ខាង ដែលគេដាក់ការសង្ស័យថា ជាករណីប្លន់យករថយន្ត​៕ សម្បត្តិ

 

LEAVE A REPLY

Please enter your comment!
Please enter your name here