កំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់ជនសង្ស័យ៧នាក់រក្សាទុកដាវនឹងសំភារះជក់

0
141

 

 

 

 

 

ភ្នំពេញ៖កំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់ជនសង្ស័យ៧នាក់រក្សាទុកដាវនិង​សំភារះ​ប្រើ​ប្រាស់​សារធាតុ​ញៀន។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលវេលាម៉ោង១១និង១០នាទីថ្ងនៅៃទី២៣ខែមិថុនាឆ្នាំ២០១៧ចំនុចបន្ទប់ជួលលេខ៣ ភូមិជ្រៃកោងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។​

ជនសង្ស័យ-ទី១ឈ្មោះ សាត ពិសិទ្ធ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
-ទី២ឈ្មោះ មឿន ស្រស់ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
-ទី៣ឈ្មោះ សួស រឿងរ៉ាក់ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
-ទី៤ឈ្មោះ ឡុង ពេជ្រ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ
ជាងពិដាន ស្នាក់នៅផ្ទះជួលផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។-ទី៥ឈ្មោះ លៀវ ធារិទ្ធ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល បឹងបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
-ទី៦ឈ្មោះ ប៊ុត សិលា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។-ទី៧ឈ្មោះ រឿន ណារ៉ូ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាងចាប់យក៖ ដាវកែឆ្នៃ១ដើម ម៉ូតូចំនួន២គ្រឿង
ទី១ម៉ាក Zoomer-Xពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1FV-2898 និង១គ្រឿងទៀត ម៉ាកហុងដាអាយខន ពណ៍លឿងលាយស ពាក់ស្លាកលេខភ្នំពេញ1H-8568 រួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។​

តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​នៅ​មុនពេលកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​អន្តរាគមន៍ខណ្ឌពោធិសែនជ័យបានជិះម៉ូតូល្បាតក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមាន។​លុះមកដល់ផ្លូវវេងស្រេង ភូមិជ្រៃកោង មុខក្លឹប ហ្វាន់ ក៏ប្រទះឃើញជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងខាងលើដោយសមត្ថកិច្ចមានការសង្ស័យក៏ធ្វើការដេញដើម្បីអោយឈប់សួរនាំ តែជនសង្ស័យទាំងនោះបានព្យាយាមជិះម៉ូតូរហូតមកដល់ចំនុចបន្ទប់ជួលលេខ៣ ភូមិជ្រៃកោងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ស្រាប់តែជនសង្ស័យទាំអ៤នាក់បានផ្តួលម៉ូតូចោលរត់ចូលបន្ទប់ ភ្លាមៗនោះសមត្ថកិច្ចយើងបានរត់ដេញតាមពីក្រោយរុញទ្វារបន្ទប់ចូល ក៏ឃើញជនសង្ស័យចំនួន៣នាក់សរុប៧នាក់ បន្ទាប់មកសមត្ថកិច្ចធ្វើការឆែកឆេរបន្ទប់រកឃើញដាវកែឆ្នៃ១ដើមរួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្រោយមកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកប៉ុស្តិនគរបាលចោមចៅដើម្បីសាកសួរតែម្តង។​

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់រួមនិងវត្ថុតាងបញ្ចូនមកសាកសួរបន្តនិងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ធាននគរនបាលខណ្ឌពោធិសែនជ័យដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់៕​សារ៉េត

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here