ចេញ​ពី​ផឹកសុី​ស្រវឹង​ស្រឿង​ៗ​ជិះ​ម៉ូតូ​ទៅ​រឺម៉ក់​កែឆ្នៃ​បណ្ដាល​អោយ​ដួល​រង​របួស​ធ្ងន់​ស្រាល​៣នាក់​

 

 

 
ខេត្ត​កណ្ដាល​៖យុវជន​៣នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​ពី​ផឹកសុី​ស្រវឹង​ស្រា​ស្រឿង​ៗ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​បុក​រឺម៉ក់​កែឆ្នៃ​គ្មាន​ភ្លើង​សញ្ញា​បណ្ដាល​អោយ​ដួល​រង​របួស​ធ្ងន់​ស្រាល​៣នាក់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ​២ឯក​ជន​១។ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២០:១៥នាទី​យប់​ថ្ងៃ​ទី​២៦ខែ​មិថុនា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លំ​ក្នុង​ភូមិវាលអូចារឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល។

ជន​រង​គ្រោះ​ជា​អ្នកបើកម៉ូតូនិង​រួម​ដំណើរ​មានគ្នា៣នាក់
ទី​១)ឈ្មោះសុំ សុខលីហៀង អាយុ១៧ឆ្នាំរបួសបែកក្បាល ដាច់គល់អណ្តាត​ចេញ​ខួរ។ទី​២)ឈ្មោះសារាត់ ធារិទ្ធ​ហៅ​ផ្លយ​អាយុ១៨ឆ្នាំបាក់ជើងខាងឆ្វេងពីកំណាត់​(រង​របួស​ធ្ងន់​)​ ទី​៣)​ មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ(អ្នក​ទាំង​៣នាក់​ស្នាក់​នៅ​ភូមិ​តា​ណូរ​ឃុំ​ស្អាង​ភ្នំ​ស្រុក​ ស្អាង​ ​។​ចំណែក​ឯ​អ្នក​បើក​ម៉ូតូ​សណ្ដោង​រឺម៉ក់​កែឆ្នៃ​រត់​គេច​ខ្លួន​បាត់​ស្រមោល។
តាម​ប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ផឹកសុី​មួយ​កន្លែង​ហាក់​បី​ដូច​ជា​ស្រវឹង​ស្រា​ស្រឿង​ៗ​។រួច​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​៣នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លំ​ ​គោល​បំណង​ទៅ​ផ្ទះ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​មាន​រឺម៉ក់​កែឆ្នៃមួយ​គ្រឿងធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​​គ្មាន​ភ្លើង​សញ្ញា​បណ្ដាល​អោយ​ជន​រង​គ្រោះ​បុក​ចំកង់​រឺម៉ក់​ចំហៀង​ខាង​ឆ្វេង​រង​របួស​ធ្ងន់​ស្រាល​៣នាក់​។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​ដឹក​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ​និង​ឯក​ជន​។ចំណែក​ឯ​រឺម៉ក់​និង​ម៉ូតូ​ជន​រង​គ្រោះ​យកទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​ស្អាង​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *