បើក​រថយន្ត​ជ្រុលទៅ​បុកជាមួយរថយន្តទៀត​ជជែករកត្រូវរៀងខ្លូន

0
145

 

 

 
ភ្នំពេញ៖​ មាន​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត២គ្រឿងបើកបុកគ្នាត្រង់ចំណុចផ្លូវកែងបណ្តាលអោយរងការខូចខាតយ៉ាងសងខាង​ កាលពីវលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៧​ នៅចំណុចផ្លូវលេខ៥១ែងនិងផ្លូវលេខ៣៥២​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ​ ហើយភាគីទាំងសងខាជជែករកតែត្រូវរៀងខ្លួន។
​ តាម​ប្រភពព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីហាយប្រី​ជ​ ពណ៍ទឹកប្រាក់ពាក់ស្តាកលេខភ្នំពេញ2S 1169 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៥២ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកកូរ៉ូឡាពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2O 4152 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១​ ក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿនក៏ជ្រុលបុករថយន្តកាមរីហាយប្រីជពេញទំហឹងបណ្តាលអោយដាច់កាឡេខាងមុខផ្នែកខាងស្តាំទៅមុខលែងរួច។
​ ក្រោយពេលកើតហេតុភាគីទាំងសងខាងបានជជែករកតែត្រូវរៀងខ្លួនហើយត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុក្ខនៅអធិការនគរបាលខណ្ឌចំកាមនរងចាំដោះស្រាយពេលក្រោយ៕​ សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here