នារី​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ឃាត់​ខ្លួន​ពី​បទ​ប្រើ​ប្រាស់​និង​ជួញ​ដូរ​សារធាតុ​ញៀន​

 

 

 

 

 

 

ភ្នំពេញ​៖​នារី​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ច្បារ​អំពៅ​ឃាត់​ខ្លួន​ពី​បទ​ប្រើ​ប្រាស់​និង​ជួញ​ដូរ​សារធាតុ​ញៀន​ជា​ច្រើន​កញ្ចប់​ ខណៈ​ដែល​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​សហការ​ជាមួយ​នគរ​បាល​ខណ្ឌ​ស្រាវ​ជ្រាវ​តាម​ដាន​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅថ្ងៃទី២៧ខែមិថុនាឆ្នាំ​២០១៧ វេលា​ម៉ោង០៩និង៣០នាទីព្រឹក​ ស្ថិត​នៅបន្ទប់ជួលលេខ៥ ភូមិមិត្តភាពសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះសំ ចាន់ពិសី ភេទស្រីអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលខាងលើ។
+ដកហូតបានវត្ថុតាងរួមមាន ៖
-ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ០១កញ្ចប់ថង់ធំល្មម។
-ជញ្ជីងថ្លឹងគ្រឿងញឿន១គ្រឿង។
– ឧបករណ៍ជក់គ្រឿងញៀន១កំប្លេ។
-ក្រដាសអាលុយមីញ៉ូម១ដុំ,ដែកកេះ១។
-កាំភ្លើងកែច្នៃបាញ់គ្រាប់កាំកង់១ដើម។
-ទូរស័ព្ទ១គ្រឿងម៉ាកTrue ពណ៌ខ្មៅ (ខូច)
កាបូប១,អាកុល១ដប,គ្រាប់កាំកង់១ប្រអប់។
-ទុយោជ័រចូកគ្រឿងញៀន១កំណាត់។
-កូនថង់ប្លាស្ទិចច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ននេះ​ជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបណ្ដោះ​អាសន្ន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *