បុរសម្នាក់ចងសម្លាប់ខ្លួនក្នុងបន្ទប់ជួលព្រោះ​តូច​ចិត្ត​ព្យាបាល​ជំ​ងឺប្រចាំកាយមិន​ជា​

0
190

 

 

 
ភ្នំពេញ៖ បុុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួល​ព្រោះ​ព្យាបាល​ជំងឺប្រចាំកាយមិនជា​ អស់​សង្ឃឹម​ទើប​ផ្ដាច់​ជីវិត​បែប​នេះ​បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចអោយចុះមកពិនិត្យ។ហេតុការភ្ញាក់ផ្អើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅចំណុចក្នុងបន្ទប់ជួលលេខ១០២ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពមានឈ្មោះ ខឹម ឈរចន្រ្ទា ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅបន្ទប់ជួលខាងលើនិងមានស្រុកកំណើតខេត្តបន្ទាយមានជ័យ។
តាម​ប្រភពពីប្អូនប្រុសម្នាក់ឈ្មោះ ខឹម ឈរចន្ត្រី ដែលត្រូវជាប្អូនប្រុសបង្កើតបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានចេញទៅធ្វើការស្រាប់តែបងថ្លៃស្រីបានទូរស័ព្ទប្រាប់ថាបងប្រុសបង្កើតបានចងកសម្លាប់ខ្លួនបាត់ទៅហើយ។ប្អូនប្រុសរូបនេះបន្តទៀតថាបងប្រុសរបស់គាត់មានជំុងឺប្រចាំកាយប្រហែលជា១០ឆ្នាំមកហើយៗបានមកជួលបន្ទប់ស្នាក់នៅជាមួយនិងម្តាយប៉ុន្តែនៅថ្ងៃកើតហេតុម្តាយគាត់មានជំងឺត្រូវទៅព្យាបាលនៅប្រទេសថៃទុកអោយបងប្រុសនៅម្នាក់ឯងហើយក៍កើតមានរឿងដូចឆ្នេះទៅ។
តាម​ប្រភពពីស្ត្រីម្នាក់ឈ្មោះ ផា ពៅ អាយុ៣៥ឆ្នាំដែលត្រូវជាប្អូនថ្លៃស្រីរបស់ជនរងគ្រោះបានអោយដឹងថាជារៀងរាល់ថ្ងៃបងថ្លៃគាត់តែងតែជួយឌុបកូនៗទៅសាលារៀនទាំងព្រឹកទាំងល្ងាចលុះដល់ថ្ងៃកើតហេតុរូបគាត់មិនឃើញបងថ្លៃចេញមកជួនកូនគាត់ទៅរៀនដូចសព្វដងគាត់ក៍ដើរទៅហៅតែមិនលឺឆ្លើយខលទូរស័ព្ទក៍មិនលើកក៍ប្រាប់អ្នកជិតខាងអោយជួយបើកបង្អូចមើលទើបឃើញបងថ្លៃគាត់យកខ្សែអង្រឹងចងនិងចម្រឹងដែកបង្អូចស្លាប់បាត់ទៅហើយក៍រាយការណ៍ប្រាប់សមត្ថកិច្ចអោយចុះមកពិនិត្យតែម្តង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាបន្ទប់ពីទទួលបានព័ត៌មានខាងលើងក៍បានទាក់ទងទៅខាងជំនាញផ្នែកកោសលវិច្ច័យអោយមកពិនិត្យលើសាកសព។ក្រោយពីពិនិត្យរួចសមត្ថកិច្ចជំនាញបានប្រាប់ថា សព ពិជាស្លាប់ដោយសារធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែនដោយជនរងគ្រោះបានយកខ្សែអង្រឹងយកទៅចងនិងដែកចម្រឹងបង្អូចពិតប្រាកដមែន។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​សិរសារ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here