ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​បណ្ដាល​អោយ​រងរបួសធ្ងន់​ទាំង​សង​ខាង​

0
138

 

 

 

 
ភ្នំពេញ៖​ បុរស​២នាក់បានជិះម៉ូតូ២គ្រឿងល្បឿនលឿនដូចគ្នាខណះមកដល់ចំណុចផ្លូវកែងម៨នបន្ថយល្បឿនក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយខ្ទៀចចេញពីម៉ូតូរៀងខ្លួនរងរបួសធ្ងន់ទាំងសងខាងចំណែកម៉ូតូមួយគ្រឿងបានដាច់ចេញជា២កំណាត់។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៧​ នៅចំណុចផ្លូវលេខ៦៣កែង៣១០​ ស្ថិតក្នុងសង្កាត់បឹកកេងទី១​ ខណ្ឌចំកាមន។
​ តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកសីុរូស​ ពណ៍ក្រហម​ គ្មានស្លាកលេខ​ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេច៦៣ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូម៉ាកzoomer x ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GJ 7857 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នាហើយបានបុកពេញទំហឹងបណ្តាលអោយមនុស្សខ្ទៀតចេញពីម៉ូតូរងរបួសធ្ងន់ចំណែកម៉ូតូម៉ាកសីុរូសដាច់កង់មុខចេញពីគ្នាតែម្តង។ ភ្លាមនៅស្រាប់តែមានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌចំកាមនរងចាំដោះស្រាយពេលក្រោយ៕​សិរសារ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here