ម៉ូតូ២គ្រឿង​បុក​គ្នាពេញ​ទំហឹង​បណ្តាលអោយរបួសធ្ងន់​ទាំង​សង​ខាង​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​

0
121

 

 

 
ភ្នំពេញ៖​ បុរសជនជាតិចិនម្នាក់បានជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ហើយត្រូវម៉ូតូ១គ្រឿងទៀតជិះបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង​សង​ខាង​។​ រីឯម៉ូតួមួយគ្រឿងបានដាច់កង់ចេញជាពីរ​កំណាត់រងការខូចខាតយ៉ាងដំណុំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧​ នៅចំណុចខាងកើតនាគបាញ់ទឹក​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ។
​ តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ជិះម៉ូតូម៉ាកTody ពណ៌​ស​ពាក់ស្លាកលេខភ្នំពេញ1CY 6139មិន​ស្គាល់​ឈ្មោះ​ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដោយបញ្ច្រាស់ទិសដៅចរាចរណ៍។​ ភ្លាមៗនោះក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកសង់កូរ៉េកែឆ្នៃមិនមានស្លាកលេខធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត(ពីវិមានឯករាជ្យទៅកោះពេជ្រ)ក៏ជ្រុលបុកចំពីមុខពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូដួលបោកក្បាលទៅនិងថ្នល់រងរបួសធ្ងន់ធ្ងរទាំងសងខាង។ចំណែកម៉ូតូគ្រឿងបានដាច់កង់ខាងមុខចេញពីគ្នារងការខូចខាតយ៉ាងដំណុំ។
​ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ដោយ​ឡែក​ម៉ូតូទាំង២គ្រឿងត្រូវបាន​នគរបាល​ជំនាញ​នៃ​អធិការ​ខណ្ឌ​ធ្វើការវាស់វែងយកទៅរក្សាទុកនៅខណ្ឌចំកាមនរងចាំដោះស្រាយពេលក្រោយ៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here