បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទៅ​បុក​ធុង​កៅ​ស៊ូ​របាំង​ការ​ដ្ឋាន​ធ្វើ​ផ្លូវ​បណ្ដាល​អោយ​រងរបួសធ្ងន់​

0
134

 

 

 
ភ្នំពេញ​៖បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទៅ​បុក​ធុង​កៅ​ស៊ូ​របាំង​ការ​ដ្ឋាន​ធ្វើ​ផ្លូវ​ជិត​គល់​ស្ពាន​លីយ៉ុង​ផាត់​បណ្ដាល​អោយ​រងរបួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០:៣០នាទី​យប់​ថ្ងៃ​ទី​៣០ខែ​មិថុនា​ឆ្នាំ​២០១៧ស្ថិត​នៅត្រង់ចំនុចគល់ស្ពាន លីយ៉ុងផាត តាម​បណ្ដោយ​ផ្លូវជាតិលេខ5ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះឈ្មោះ នូ ពិពោធិសាន់ដេ ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅ ភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​ជិះ​ម៉ូតូមួយ​គ្រឿង​ម៉ាកSTRធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិលេខ5 ក្នុងទិសដៅពីកើតទៅលិច។លុះមក​ដល់ចំនុចកើតហេតុ បានបុក នឹងធុងកៅស៊ូររបាំងការដ្ឋានធ្វើផ្លូវ បណ្តាលអោយដួល​ទៅ​លើ​ថ្នល់​រងរបួសធ្ងន់​ហូរ​ឈាម​ចេញ​ពេញ​មុខ​ពេញ​មាត់​។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​ដឹក​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ​។ចំណែក​ឯ​ម៉ូតូត្រូវបាន​កម្លាំង​នគរ​បាល​ប្រគល់ទៅអោយក្រុមគ្រួសារអ្នករងគ្រោះ​យក​ទៅ​ជួសជុល​ដោយ​ខ្លួន​ឯង​វិញ​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here