ជនជាតិចិនប្រុសស្រី២៣នាក់ ត្រូវបាននាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួននៅបុរីញូវថោន

0
134

 

 

 

 

ភ្នំពេញ៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តប្រវេសន៍ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួមសហការពីអាជ្ញាធរ នគរបាលមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យ ជនជាតិបរទេស ដោយសង្ស័យស្នាក់នៅអត់ច្បាប់ អត់មានឯកសារត្រឹមត្រូវ ក្នុងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនជនជាតិចិនចំនួន២៣នាក់ ស្រី៦នាក់ ។ កិច្ចប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ។
លោកឧត្តសេនីយ៍ឯក សុខ ផល លោកឧត្តសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើបអង្កេតនិងអនុវត្តន៍នីតិវិធី បានអោយដឹងថា ក្រោយពីកម្លាំងជំនាញ ធ្វើការស្រាវជ្រាវរួចមកទើបឈានដល់ចុះប្រតិបត្តិការ ត្រួតពិនិត្យទាំងស្នាក់នៅរបស់ជនជាតិចិន ចំនួន៣គោកដៅ ផ្សេងៗគ្នា នៅក្នុងបុរីញ៉ូថោន សង្កាត់ចោមចៅ ហើយឃាត់ខ្លួនជនជាតិចិនចំនួន២៣នាក់ ស្រី៦នាក់ ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើបអង្កេតនិងអនុវត្តន៍នីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង២៣នាក់ខាងលើ ចូលមកស្នាក់នៅពុំមានឯកសារត្រឹមត្រូវ និងធ្វើការងារ ដោយខុសច្បាប់ ទើបកម្លាំងជំនាញ ធ្វើការស្រាវជ្រាវនិងចូលរួមពីប៉ូលីសចិនផងដែរ ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិន បាន២៣នាក់ ស្រី៦នាក់ នៅទីតាំងខាងលើ ។

ក្រោយពីឃាត់ខ្លួនបាន ជនជាតិចិនទាំងនោះ បានបន្តនាំទៅសាកសួរនៅអគ្គនាយកដ្ឋាន ដើម្បីចាត់ការទៅតាមនីតិវិធី ៕វាសនា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here