ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ករណី​ជិះម៉ូតូឆ​ក់មួកនិងដកដាវគំរាម

0
144

ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ដែល​ពាក់​ព​ន្ធ័​ករណី​ឆក់ និងប្រើដាវសាមូរ៉ៃគំរាមគេឯង​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ព​ន្សាំ​ង ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​រសៀល នៅ​ថ្ងៃទី ២​ខែកក្កដា​ឆ្នាំ​.២០១៧ នៅត្រង់ចំណុច ផ្លូវលំ ភូមិ​ស្វាយ​ឧ​ត្ត​ម សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​៣​នាក់​នោះ​១.​ឈ្មោះ ជុំ រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​​​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី ភ្នំពេញ​។​
២.​ឈ្មោះ សឿន មុនី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​
៣.​ឈ្មោះ ឃឿន រតនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដក មាន​ទីលំនៅ ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ជន ចិ​ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជាមួយនេះដែរសមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង រួមមាន​
១.​មួកកន្តឹប ក្រឡា​ការ៉ូ​ពណ៌ខ្មៅ​ចំនួន ១​។​
២.​ដាវ​កែច្នៃ​ដង​ឈើ​ចំនួន ០១​ដើម​។​
៣.​ម៉ូតូ​ម៉ាក ស៊ុយ​ហ្ស៊ុយ​គី វីវ៉ា ពណ៍​ខ្មៅ ពាក់​ស្លាក លេខ ភ្នំពេញ​1BM.8052 ចំនួន ១​គ្រឿង​។​

​ប្រភព​ដដែលបានបន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​និង​មិត្តភក្តិ បាន​ជិៈ​ម៉ូតូ​មកលេង​ផ្ទះបង​នៅ​ភូមិ​ត្រពាំង​អំពិល ក្នុង​សង្កា​ត់ព​ន្សាំ​ង ខណ្ឌព្រែកព្នៅ។ លុៈមកដ​ល់​ត្រង់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន ៣​នាក់ខាងលើ ជិៈ​ម៉ូតូ​ម៉ាក ស៊ុយ​ហ្ស៊ុយគី​វីវ៉ា ធ្វើ​សកម្មភាព​ឆក់​មួក​កន្តឹម​របស់​ជ​ន​រងគ្រោះ តែ​មិនបាន​សម្រេច។ ពេល​ឃើញ​ដូច​នោះ ជនរងគ្រោះ​និង​មិត្តភក្តិ ក៏​បើក​ម៉ូតូ​ទៅ​ឈប់​មុខ​តូប​លក់​មាន់​ក្បែរ​នោះ ហើយក្រុមជនសង្ស័យ​ទាំង​០៣ ក៏បាន​ជិៈ​ម៉ូតូ​ត្រឡប់ក្រោយ រួច​ឈប់​ម៉ូតូ​ក្បែរ​ជនរងគ្រោះ ហើយ​ជនសង្ស័យ​ឈ្មោះ ឃឿន រចនា បាន​យក​ដាវ​មក​កាប់​ទៅលើ​ជនរងគ្រោះ តែ​ត្រូវបាន​ជនរងគ្រោះ គេចផុត។ ក្រោយមក​ជនរងគ្រោះ​និងប្រជាពលរដ្ឋរស់នៅជិតខាង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ នាំយកមក​ដាក់ពាក្យ​បណ្តឹង និង​ប្រគល់ឲ្យ​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលព​ន្សាំ​ង រួម​នឹង​វត្ថុតាង ត្រូវបាន​រក្សាទុក​នឹង​ឃុំខ្លួន​បណ្តោះអាសន្នពួកគេ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here