យកម៉ូតូទៅប៉ះកង់ជក់បារីបង្កឲ្យឆាបឆេះរួចគេចខ្លួនបាត់

0
77

 

 

 

 

 

ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះទីតាំង ប៉ះកង់ម៉ូតូនិងលក់ប្រេងសាំងមួយកន្លែង យ៉ាងសន្ធោរសន្ធៅបង្ក ឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុងចូលរោងចក្រកាត់ដេរ QMI ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដែលបង្កឡើងដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានអូសម៉ូតូម៉ាកគុបជ្រុង១គ្រឿងទៅឲ្យជាងប៉ះកង់ឲ្យ បម្ទាប់មកម្ចាស់ម៉ូតូខាងលើនោះ បានជក់បារីនៅក្បែរដបសាំង ទើបបង្កឲ្យមានការឆាបឆេះឡើងតែម្ដង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលជាជាងប៉ះកង់ម៉ូតូរូបនោះមិនត្រូវបានគេស្គាល់ ឈ្មោះនោះឡើយ គាត់មិនបានរងរបួសនោះឡើយ ហើយទីតាំងរកស៊ីរបស់គាត់ ត្រូវបានភ្លើងឆេះបំផ្លាញទាំងស្រុង រួមជាមួយ ម៉ូតូម៉ាកគុបជ្រុង១គ្រឿង ដែលជារបស់ជនបង្កហេតុ ,ធុងខ្យល់ ដែលជាស្នប់សម្រាប់សប់កង់ ម៉ូតូ១គ្រឿង, រទេះសម្រាប់អូសសម្ភារៈ១គ្រឿង,សាំងជាច្រើនដប,រួមទាំងរាន សម្រាប់ដាក់ដបសាំង និងសម្ភារៈមួយចំនួនទៀតផងដែរ។ដោយឡែកបុរសម្ចាស់ម៉ូតូ បង្កឲ្យហេតុ
ក៏មិនត្រូវបានគេស្គាល់ឈ្មោះដែរនិងបានគេចខ្លួនបាត់ស្រមោល ខណៈពេលកំពុងមាន ការភ្ញាក់ផ្អើលកើតឡើងកើតឡើងនោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់នោះ បានអូសម៉ូតូម៉ាកគុបជ្រុង១គ្រឿងរបស់ខ្លួន ដែលបែកកង់ទៅឲ្យបុរសដែលជាជាងប៉ះកង់ឲ្យ ហើយ ខណៈពេលដែលគាត់កំពុងតែប៉ះកង់ម៉ូតូសុខៗ ស្រាប់តែបុរសម្ចាស់ម៉ូតូបានជក់បារី នៅក្បែរដបសាំង ទើបបណ្ដាលឲ្យមាន ការឆាបឆេះឡើងតែម្ដង។ពេលនោះដបសាំងបានផ្ទុះឡើង ធ្វើឲ្យភ្លើងឆាបឆេះរាលដល់ ម៉ូតូគុបជ្រុងដែលយកទៅប៉ះកង់នោះ ព្រមទាំងសម្ភារៈជាងនៅក្បែរនោះ ព្រមទាំងឆេះរាលដល់ កាប៊ីននិងខ្សែភ្លើងដែលនៅលើបង្គោលនៅជិតនោះថែមទៀតផង។ភ្លាមៗនោះ ប្រជាពលរដ្ឋបាន នាំគ្នាយក បំពង់ពន្លត់អគ្គីភ័យទៅបាញ់ពន្លត់អស់ជាច្រើនបំពង់ទើបរលត់ទៅវិញ៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here