ស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងរំលំរាបដល់ដី តែសំណាងល្អមិនបង្កដល់ជីវិ

 

 

 
ភ្នំពេញ ៖ កូនកាត់ចិនស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងរំលំរាបដល់ដី តែសំណាងល្អមិនបង្កដល់ជីវិហើយ រថយន្តខ្ទេចមួយកំណាត់មុខនិងដាច់កាឡេ ទៅមុខលែងរួចបង្កអោយមានកាភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
អ្នកបើកបររថយន្តបង្កឈ្មោះ សំ រត្តនា អាយុ ៣៥ ភេទប្រុស ជាអ្នកបកប្រែភាសាចិន ស្នាក់នៅ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។មានស្រុក កំណើតនៅសង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ។ដោយ​បើក​រថយន្តបង្កម៉ាក តូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2A-0183 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងបើកក្នុងទិសដៅពីលិចទៅកើត។

តាមប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កបើកបោះពួយ ល្បឿនលឿនពីលិចទៅកើតតាមបណ្តោយផ្លូវវេងស្រេងក្នុងស្ថានភាព ស្រវឹង លុះដល់ចំណុចកើតហេតុ រថយន្តខាងលើបើកបំរុងវ៉ារថយន្តបើកស្របគ្នាហើយបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវដែលសាលាក្រុង ដាក់តាមទ្រូវផ្លូវ បណ្តាលឲ្យបាក់រាបដល់ដីចំកង់ផ្នែកខាងឆ្វេងហើយ បង្គោលភ្លើងរលំសង្កត់លើរថយន្តចំចុងអំពូល ហើយ រថយន្តបើក ទៅមុខលែងរួច ហើយសមត្ថកិច្ចដែលនៅជិតនៅកន្លែងគោលដៅឃាតភ្លាមៗផងដែរ។
ប្រភពបានបន្តទៀតថា បង្គោលភ្លើងខាងលើដោយមានតែបង្គោលភ្លើង តែមិនភ្លឺឡើយដោយមានសភាពងងឹតជាច្រើនខែមកហើយហើយប្រជាពលរដ្ឋបានបញ្ជាក់ថា មិនភ្លឺតែ៣បង្គោលទេហើយពួកគាតសុំសំណូមពរដល់សាលាក្រុងរាជធានីភ្នំពេញសូមមកមមើលបង្គោលភ្លើងខាងលើផង។

ក្រោយកើតហេតុ រថយន្តបង្កនិងអ្នកបើកបរត្រូវបានការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕សិរសារ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *