ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់​ខ្លួន​ពី​បទ​ប្រើប្រាស់សារធាតុញៀនម្នាក់ដកហូតថ្នាំ១កញ្ចប់តូច

0
48

 

 

 

 

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យល្បាតការពារក្នុងមូលដ្ធានដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមាន បានឃាត់ជនសង្ស័យម្នាក់ឆែករកឃើញថ្នាំញៀន១កញ្ចប់ថង់តូច។ហេតុការណ៍នេះនៅវេលាម៉ោង២៣និង៣០ថ្ងៃទី ០៥ កក្តដា ២០១៧ មុខក្លឹប មីតណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ប៉ាយ ចិន្តា អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខស្នាក់នៅផ្ទះជួលភូមិ ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង។

តាមប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅ​មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំង​នគរ​បាល​អន្តរាគមន៍នៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យបានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមានឡើង។ លុះដល់ម៉ោងកើតហេតុមុខក្លឹបមីតណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក៏ឃើញជនសង្ស័យខាងលើកំពុងឈរ ហើយកម្លាំងមានការសង្ស័យបានហៅអោយឈប់ តែជនសង្ស័យមិនបានរត់ព្រមទាំងបោះថ្នាំញៀនចោល តែកម្លាំងយើងឃើញទាន់រើសបាននៅលើដីចំនួន១កញ្ចប់។
ក្រោយមកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបញ្ចូនមកសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ធាននគរនបាលខណ្ឌពោធិសែនជ័យដើម្បីបន្តអនុវត្តតាមនិតិវិធី៕សិរសារ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here