កូន​ជាង​សំណង់ព្រលះមេការ២ត្បូងចបកាប់របួសធ្ងន់

0
175

 

 

 

 

ភ្នំពេញ៖ មេការសំណង់ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅន់គ្លីនិកឯកជនមួយនៅជិត កន្លែងកើតហេតុដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីរូបគាត់ត្រូវកូនជាងសំណង់ម្នាក់ វាយ២ត្បូងចបកាប់ខណៈ ពេលដែលគាត់កំពុងដើរត្រួតពិនិត្យការងារ នៅក្នុងការដ្ឋានសំណង់មួយកន្លែងហើយបានស្ដីបន្ទោសឲ្យ ជនដៃដល់ដែលមិនខំប្រឹងធ្វើការងារ គិតតែពីអង្គុយលេងច្រើន។ដែលនេះគឺជាការវាយប៉ុនប៉ងសម្លាប់តែម្ដង ចំណែកជនដៃដល់ក៏ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍ត្រពាំងក្រសាំងឃាត់ខ្លួនបានភ្លាមៗដែរ ហើយជនដៃដល់ និយាយថា ខឹងមេការរូបនោះយកដែកឆាបចាក់រូបគេមុន ប៉ុន្តែអត់មុតទើបគេទាញចបកាប់វាយតបតវិញ តែម្ដង។ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងផ្សារបឹងបៃតង ក្នុងភូមិត្រពាំងទា សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហែម សុបិន្ត អាយុ២០ឆ្នាំ មុខរបរជាសំណង់ មានស្រុកកំណើតនៅក្នុងភូមិខ្នុរ ឃុំបុស្សខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម និងស្នាក់នៅកន្លែងកើតហេតុខាងលើ។ចំណែកបុរសរងគ្រោះឈ្មោះ ឃុត វន្នី អាយុ២៤ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅក្នុងភូមិជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល និងស្នាក់នៅកន្លែងកើតហេតុនោះដែរ ងរបួសបែកក្បាលនិងបាក់ធ្មេញធ្ងន់ធ្ងរ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះបានដើរ មើលការខុសត្រូវលើកម្មករ ដែលកំពុងធ្វើការនៅក្នុងការដ្ឋានសំណង់នោះ ហើយបានឃើញជនដៃដល់ អង្គុយលែងអត់ធ្វើការងារ ហើយដោយសារតែជននោះអង្គុយលែងបែបនេះ ៣ទៅ៤ថ្ងៃជាប់ៗគ្នាមិនប្រឹងធ្វើ ការនោះទើបជនរងគ្រោះស្ដីបន្ទោសឲ្យខំធ្វើការ។ខណៈនោះបានធ្វើឲ្យជនដៃដល់ខឹងសម្បារ ក៏បានទាញចប កាប់វាយសំពងលក្បាលជនរងគ្រោះ២ត្បូងចប បណ្ដាលឲ្យបែកក្បាលនិងបាក់ធ្មេញ ដួលដេកនៅនឹងកន្លែង តែម្ដង ហើយភ្លាមៗនោះត្រូវបានកម្មករសំណង់មិងនគរបាលប៉ុស្ដិ៍ត្រពាំងក្រសាំងចាប់ខ្លួន នាំយកទៅសាក សួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ចំណែកជននោះបាននិយាយថា ខ្លួន ខឹងមេការរូបនោះយក ដែកឆាបចាក់រូបគេមុន ប៉ុន្តែអត់មុតទើបគេទាញចបកាប់វាយតបតវិញតែម្ដង៕ពោធិ៍សែនជ័យ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here