គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូប៉ះជាមួយរុឺម៉កលក់បប ខ្ទាចចូលរថយន្ត ឡានពេទ្យគ្លីនិកបែកចានដឹកសាកសពរត់ទៅបាត់

0
155

 

 

 

 

 

 

ភ្នំពេញ ៖ សាកសពបុរសម្នាក់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរថយន្តគ្លីនិកលោក មុិញ វុទ្ធី បែកចាន ដឹកខ្មោចរត់គេចទៅបាត់ ក្រោយពីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូសេ១២៥បើកប៉ះជាមួយរុឺកម៉កម៉ូតូលក់បប ហើយខ្ទាតទៅកណ្តាលផ្លូវត្រូវបានរថយន្តក៨នបែកក្បាលខ្ទេច កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខរោងចក្រហាត់តា ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះម៨នត្រូវបានស្គាល់អត្តសញ្ញាណឡើយ ក្រោយពីរថយន្តគ្លីនិកបែកចានដឹកយករត់គេចទៅបាត់ សូម្បីតែនគរបាល ចុះទៅពិនិត្យស្លាកស្នាមក៏មិនបានផង ។ ជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-5706 ។ តែបើតាមប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ តែមិនចកបាស់ការ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ខាងលើ ត្រូវជាសាច់ញាតិរបស់ លោក មុិញ វុធ្ធី ម្ចាស់គ្លីនិកបែកចាន ទើបមិនខ្វល់ មិនឲ្យសមត្ថកិច្ចពិនិត្យស្លាកស្នាមឡើយ ។ ចំណែកឯម៉ូតូរុឺម៉ក និងរថយន្តមួយគ្រឿងទៀតបានបើករត់គេចបាត់អស់ បន្សល់ទុកតែម៉ូតូរបស់ជនរងគ្រោះ និងស្លាកស្នាមកំទេចកម្ទី អំបែងកញ្ចក់ ទុក និងសាច់ មាន់ បប កំពប់រាយពេញផ្លូវ ។

ក្រោយពីរថយន្តគ្លីនិក មុិញ វុទ្ធី ដឹកខ្មោចរត់គេច ប៉ូលីសបានត្រឹមឈរមើលមុខគ្នាឡេងឡង់ យកម៉ូតូជនរងគ្រោះដាក់គៀនខាងជាសវាងកកស្ទះចរាចរណ៍ តែប៉ុណ្ណោះ ៕វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here