រថយន្តកុងតៃន័របើកពារម៉ូតូណៃហត បណ្តាលឲ្យបាក់ជើងឆ្វេងខ្ទេច រថយន្តគេចបាត់ដោយសុវត្តិភាព

0
137

 

 

 

 

ភ្នំពេញ ៖ បុរសម្នាក់រងរបួសបាក់ជើងខាងឆ្វេងខ្ទេច ដោយសាជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកុងតៃន័របើកពារម៉ូតូណៃហត បង្កអោយមានកាភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខអាហារដ្ឋាន ម៉េង លី ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក ណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1-1225 បើកក្នុងទិសដៅពីត្បូងទៅជើងជិះម្នាក់ឯង។ ចំណែករថយន្តបង្ក គ្រាន់តែដឹងថា ប្រភេទកុងតៃន័រ ក្រោយកើតហេតុបើករត់គេចទៅបាត់ដោយសុវត្តិភាព ទោះជាកម្លាំងនគរបាលពួកស្ទាក់ មួយចំហៀងក្រុងឃ្លាំមើលចាំចាប់ ក៏រកមិនឃើញផង ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ ធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបើកពីជើងទៅត្បូងបញ្ជាស់ទិសគ្នា ហើយបានពារម៉ូតូរងគ្រោះបណ្តាលឲ្យរងរបួសបាក់ជើងម្ខាង ហើយរថយន្តបង្កបើករត់គេចទៅបាត់ដោយសុវត្ថភាពហើយជនរងគ្រោះត្រូវបានរថយន្ត សាមុយឯជនរបស់របស់សម្ភពរស្មីយកទៅសង្គ្រោះភ្លាមផងដែរ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅពេទ្យឯកជនបាត ហើយនគរបាលយកទៅរក្សាទុករងចាំក្រុមគ្រួសារយកឯកសានឹងប្រគល់អោយវិញ៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here