លួចម៉ូតូគេទៅបញ្ចាំចាយលុយអស់ពេលចូលផ្ទះវិញសមត្ថកិច្ចក្របួចជាប់

0
231

img_4945

 
រាជធានីភ្នំពេញ៖ យុវជនម្នាក់បានលួចម៉ូតូបងប្អូនជីដូនមួយដែលចតនៅមុខផ្ទះយកទៅបញ្ចាំបាត់តាំងពីមុនបុណ្យភ្ជុំបិន ដល់ពេលចាយលុយអស់ក៏វិលត្រឡប់មកផ្ទះវិញ ត្រូវបានម្ចាស់ម៉ូតូឃើញ ចាប់បញ្ចូនអោយសមត្ថកិច្ចភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១យប់ថ្ងៃទី ១០ខែវិច្ឆិកាឆ្នាំ២០១៦ នៅចំនុចផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ ។
ជនសង្ស័យមានឈ្មោះ ជា សុផាន់ណា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅម្ដុំទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ និងមានទីលំនៅកន្លែងកើតហេតុខាងលើ ចំណែកម៉ូតូដែលយកទៅបញ្ចាំនោះម៉ាក ហុងដាស្កូពី មិនចាំពណ៌ និងស្លាកលេខទេ ។
តាមការឆ្លើយសារភាពរបស់ជនសង្ស័យអោយដឹងថា មុនពេលកើតហេតុក្នុងអំឡុងមុនបុណ្យភ្ជុំបិន មិនចាំថ្ងៃ រូបគេបានទៅលេខផ្ទះជនរងគ្រោះដូចធម្មតាព្រោះអីត្រូវជាបងប្អូនជីដូនមួយនិងគ្នា ពេលទៅដល់ផ្ទះជនរងគ្រោះរូបគេបានឃើញម៉ូតូចតនៅមុខផ្ទះព្រមទាំងមានសោរជាប់និងម៉ូតូ ។ ដោយឃើញឱកាសល្អរូបគេបានលួចយកម៉ូតូជិះចេញទៅបាត់ ដោយយកទៅលាក់ទុកមួយយប់សិនទើបយកទៅបញ្ចាំនៅម្តុំឃ្លាំងរំសែវក្នុងតំលៃ៣៥០ ដុល្លា ។ ជនបង្កបានបន្ថែមទៀតថា ដោយខ្លាចម្ចាស់ម៉ូតូចាប់ខ្លួន រូបគេបានគេចខ្លួនរហូតមិនបានចូលផ្ទះវិញទេ រហូតទាល់តែចាយលុយអស់ ទើបដាច់ចិត្តចូលមកផ្ទះវិញ ហើយក៏ត្រូវម្ចាស់ឃើញចាប់ប្រគល់អោយសមត្ថកិច្ចតែម្តងទៅ ។
ក្រោយពេលបញ្ចូនទៅដល់ប៉ុស្តិ៍សមត្ថកិច្ច ជនសង្ស័ត្រូវបានឃុំខ្លួនទុកមួយយប់សិន រង់ចាំរហូតដល់ព្រឹកទើធ្វើការសាកសួរ និងចាត់ការទៅតាមនិតិវិធីនៃច្បាប់ ៕សិរសា

 

LEAVE A REPLY

Please enter your comment!
Please enter your name here