រថយន្ដកុងតឺន័របើកកិនម៉ូតូ២គ្រឿងតែមិនបង្កឲ្យមានអ្នករបួសទេ

0
115

 

 

 

 

ភ្នំពេញ៖ ពិតជាសាហាវណាស់លោកអើយ បើករថយន្ដកុងតឺន័រកិនម៉ូតូ២គ្រឿងតែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសទេគ្រាន់តែខូចខាតម៉ូតូ​ ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៧​ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្ដកុងតឺន័រមួយគ្រឿងសន្ដោងកន្ទុយហើយបានបើកបត់តែពេលនោះម៉ូតូ២គ្រឿងបានបានមកពីក្រោយឈប់រង់ចាំឲ្យរថយន្ដបត់រួចទើបគាត់ធ្វើដំណើរទៅទៀត ស្រាប់តែពេល​នោះរថយន្ដបានបត់តែកង់ក្រោយបត់មិនផុតបានកិនម៉ូតូ២គ្រឿងដែលធ្វើដំណើរស្របទិសគ្នាតែក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេដោយសារពួកគាត់បានលោតចុះទាន់​ ។
ក្រោយពេលកើតហេតុតំណាងរថយន្ដបានចុះមកសម្របសម្រួលនៅនិងកន្លែងដោយសារប្រញាប់អ៊ីុវ៉ាន់ចូលទៅក្នុងផែទើបព្រមសងថ្លៃខូចខាតទៅភាគីខាងម៉ូតទាំ២ដើម្បីបញ្ចប់រឿង ៕វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here