បាត់ប្រពន្ធជិត២ខែមករកឃើញកំពុងនៅជាមួយប្រុសក្នុងបន្ទប់

0
150

 

 

 

 

ភ្នំពេញ៖ នារីម្នាក់បានចុះចេញ ពីផ្ទះចោលប្តីជិត២ខែ​ហើយប្តីតាមរកប្រពន្ធឃើញកំពុង​នៅក្នុបន្ទប់ជាមួយប្រុស។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៧យប់ថ្ងៃទី៩ខែកក្តដា ឆ្នាំ ២០១៧ នៅបន្ទប់ជួល ភូមិត្រពាំងល្វាសង្កាត់​កាកាប​ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តី​ឈ្មោះ​ អ៊ូច បុប្ផា​ អាយុ៣២ ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ចំណែក​ឯ​ប្រពន្ធឈ្មោះ កែវ ស្រីណង​ អាយុ៣៨ឆ្នាំ​មុខរបរ នៅផ្ទះ ស្នាក់នៅភូមិត្រពាំងល្វាសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។​ដោយ​ឡែក​បុរសដែលត្រូវគេចោទប្រកាន់ឈ្មោះ ចាន់សុភ័ក្ត អាយុ៣៤ ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិគោកចំបក់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័តមានពីបុរសជាប្តីបាននិយាយថា​ រូបគាត់បានរៀបការជាមួយប្រពន្ធខ្លួនជិត២ឆ្នាំហើយពុំមានកូនឡើយ។​ហើយប្រពន្ធរបស់ខ្លួនជាស្រ្តីមេ ម៉ាយមានកូនស្រី​មួយ មានអាយុ១៦ឆ្នាំ​។​នៅមុនពេលកើតហេតុនៅប្រមាណជិត២ខែមុនប្រពន្ធរបស់គាត់បានចុះចោលរូបគាត់។​ពេល​នោះ​គាត់បានដើរកគ្រប់កន្លែង​តេទូរស័ព្ទបានទំនាក់ទំនងគ្នាដោយនារីខាងលើបានឆ្លើយថា ចប់គ្នាហើយយើងៗ​ ដើរ​បែកផ្លូវគ្នាទៅ​។តែរូបគាត់នៅតែមិនអស់ចិត្ត ឆ្លៀតពេលទំនេរ​ដើររកប្រពន្ធរបស់ខ្លួន។លុះនៅវេលាម៉ោងកើតហេតុ គាត់បានឃើញបន្ទប់មួយ​ដែលដឹងថា​ ជាបន្ទប់ប្រពន្ធរបស់ ខ្លួនហើយអ្នក​នៅក្បែបានប្រាប់ថាមានប្រុសម្នាក់ចូលក្នុងបន្ទប់ជាមួយ​។​ បន្ទាប់មកបានប្តឹងសម្ថកិច្ច មកជួយអន្តរាគមន៍ភ្លាមផងដែរ ហើយឃើញប្រពន្ធខ្លួននៅជាមួយប្រុសព្រមទាំមានម៉ូតូរបស់ប្រុសខាងលើនៅក្នុងបន្ទប់ទៀត​ផង។
តាម​ប្រភព​ព៌ត៌​មាន​ពី​នារីជាប្រពន្ធបាននិយាយថា បានជាគាត់ចុះចោលប្តីរបស់ខ្លួន ដោយសារ​ប្តីប្រើអំពើហឹង្សា ទៅលើរូបគាត់ពេក​ព្រម​ទាំង​គំរាមរូបគាត់ពេកធ្វើ​អោយ​គាត់​ទើបសុំបែកផ្លូវបែននេះ។
​តាម​ប្រភព​ដដែល​បានបន្តទៀតថា ដោយសាគាត់លែងប្តីដើមរបស់គាត់មូលហេតុ ប្តីដើមមានស្រីនឹងប្រពន្ធថ្មីចោលគាត់ហើយបានជាគាត់លែងជាមួយប្តីទុកកូនស្រីអោយប្តីថែរក្សាទៀត ។
នារីជាប្រពន្ធខាងលើ បញ្ជាក់ប្រាប់ថា គាត់មិនមានទំនាក់ទំនង់នឹងបុរសដែលត្រូវប្តីចោទប្រកាន់ឡើយ គឺមានការទំនាក់ទំនងគ្នា ជាមិត្តដែលទើបនឹងស្គាល់គ្នាបានប្រមាណ២អាទិត្យតែប៉ុណ្ណុះហើយមិនមានសុីជំរៅដែរ​ គ្រាន់តែពឹងអោយគាត់ឌុបមកបន្ទប់ទេ។

តាមការសារភាពរបស់បុរសត្រូវគេចោទប្រកាន់ បាននិយាយថារូបគាត់នឹងនារីខាងលើបានស្គាល់គ្នាបានចំនួន២អាទិត្យគឺធ្លាប់ស្គាល់តាមរយៈ​មិត្តស្រីណែនាំអោយស្គាល់ហើយធ្លាប់ផឹកសុីជាមួយគ្នាជាច្រើនដង មកហើយ​ នៅមុនពេលកើតហេតុរូបគាត់នឹងនារីខាងលើ ទើបមកពីផឹកសុីជាមួយគ្នានឹងមិត្តភក្ត​ចប់កម្មវិធីបានឌុបនាងមកបន្ទប់ ហើយគាត់សុំចូលបន្ទប់ទឹកបន្តិច​ព្រោះ​គាត់ឈឺពោះ ខ្លាចចោរ​លួចម៉ូតូទើបគាត់បណ្តើរ​ម៉ូតូទុកក្នុងបន្ទប់។គាត់បានបន្តទៀតថា ខណៈ​ដែលកំពុង​ចូលបន្ទប់ទឹកស្រាប់តែលឺសូរសន្ធឹកគាស់ទ្វាខាងក្រៅ ។

ក្រោយពេលកើតហេតុ​បុរសជាប្តីដោយមិនប្តឹងផ្តល់ទៅលើនារីជាប្រពន្ធនឹងបុរសខាងលើដោយបដិសេធបណ្តឹងនឹងអោយនារីខាងលើ ទៅស្រុកដើម្បីធ្វើលិខិតលែងគ្នាបញ្ចប់រវាងប្តីប្រពន្ធតែប៉ុណ្ណុះ៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here