លួច​ម៉ូតូ​បាន​សំរេច​ហើយ​ ត្រូវ​ម្ចាស់​ចាប់​មក​វិញ​ប្រគល់​អោយ​កម្លាំង​នគរ​បាល​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​

0
143

 

 

 

 

 
ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ម៉ូតូ​បាន​សំរេច​ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ចូល​បន្ទប់​ប្ដូរ​សំលៀក​បំពាក់​ ហើយ​ជិះ​រត់​គេច​ត្រូវ​ម្ចាស់​ចាប់​មក​វិញ​ប្រគល់​អោយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បឹង​កក់​២កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង១:៤៥នាទីរំលងអាធ្រាតថ្ងៃទី០៩ខែកក្កដា២០១៧​ស្ថិត​នៅ​ចំណុចផ្ទះជួលមួយកន្លែង​ក្នុង​ភូមិ២២សង្កាត់បឹងកក់២ខណ្ឌ​ទួលគោក។
ជនសង្ស័យត្រូវ​បាន​គេ​ស្គាល់​ឈ្មោះង៉ែត បូរ៉ាន់ហៅរ៉ាន់ភេទប្រុសអាយុ២៩ឆ្នាំមុខរបរពុំពិតប្រាកដស្នាក់នៅផ្ទះលេខ៦៨Eoផ្លូវសហព័ន្ធរុស្សីសង្កាត់ដេប៉ូ៣ខណ្ទទួលគោករាជធានីភ្នំពេញ។​ចំណែក​ឯ​ជនរងគ្រោះឈ្មោះវណ្ណ ថារ៉ាភេទប្រុសអាយុ២៧មុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះលេខ២៩៦G7ផ្លូវលំសង្កាត់ទួលសង្កែខណ្ទឬស្សីកែវរាជធានីភ្នំពេញ។
​តាម​ប្រភព​ព៌ត៌​មាន​ពី​ជនរងគ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេលកើត​ហេតុ​ ខ្លួន​បានចតម៉ូតូទុកនៅមុខផ្ទះ​រួច​ចូលទៅក្នុងផ្ទះដើម្បី​ប្ដូរ​សំលៀក​បំពាក់​។​មួយសន្ទុះ​ក្រោយ​មក​ចេញមកវិញស្រាប់តែបាត់ម៉ូតូភ្លាមៗនោះ​ខ្លួន​និងមិត្តភក្ត័បាននាំគ្នាជិះម៉ូតូស្វែងរកក៏បានប្រទះឃើញជនសង្ស័យកំពុងដើរ​ពី​របង​ ម៉ុង​ឌី​យ៉ាល់ក៏បានឃាត់ខ្លួនយកមកអោយនគរបាលប៉ុស្តិ៍​បឹងកក់២ដើម្បី​សាក​សួរ​។
តាមចំលើយសារភាពរបស់ជនសង្ស័យ​បាន​និយាយ​ថា​ ខ្លួនពិត​ជា​លួចម៉ូតូបានហើយក៏បានជិះមកមជ្ឈមណ្ឌល់ម៉ុងឌីយ៉ាល់​ ពេលនោះមានសន្តិសុខហៅសួរនាំដោយសារភ័យខ្លាចក៏បានផ្តួលម៉ូតូចោលរត់គេចខ្លួនក៏បានជួបជនរងគ្រោះតែម្តង។​ហើយ​ម៉ូតូ​ដែល​ខ្លួនបានធ្វើសកម្មភាពលួចម៉ាកSuzuki smash vព័ណខ្មៅផ្លាកលេខភ្នំពេញ1BB-4857ស៊េរី២០១៥។
បច្ចុប្បន្ននេះ​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បឹង​កក់​២ប្រគល់អោយជនរងគ្រោះវិញ។ចំណែកឯជនសង្ស័យត្រូវបាន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បឹង​កក់​២ឃាត់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅអធិការដ្ផានខណ្ទគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕​ខុង​ មុីង​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here