នាយទាហានម្នាក់បើករថយន្តឡើងឃឿនសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់របួសធ្ងន់

0
128

 

 

 

ភ្នំពេញ៖ បុរសម្នាក់ដែលជានាយទាហានមានឋានន្តរសក្ដិជាឧត្តមសេនីយ៏ត្រី បានបើករថយន្តម៉ាកតូយ៉ូតា កាមរីស៊េរីឆ្នាំ១៩៨៩ មួយគ្រឿងក្នុងល្បឿនលឿនសង្ស័យ​ងងុយដេកឬបែបណានោះឡើយស្រាប់តែរេចង្កូតជ្រុលឡើងទៅលើឃឿនសួនច្បារ ពុះចែកទ្រូងផ្លូវមួយកន្លែង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ហើយគាត់បានរងរបួសបែកក្បាលយ៉ាងដំណំ និងត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅ សង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ ហេតុ​ការណ៍​នេះ​បានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ជនរងគ្រោះឈ្មោះ ចាន់ សុផល អាយុប្រហែលជាង៥០ឆ្នាំ មានឋានន្តរសក្ដិជាឧត្តមសេនីយ៏ត្រី ប៉ុន្តែមិនបានដឹងថាគាត់នៅអង្គភាពណាទេ ហើយពេលជួបគ្រោះថ្នាក់នោះ គាត់បានស្ថិតនៅក្នុងឯក សណ្ឋានយោធាតែម្ដង។

តាម​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុនាយទាហានរូបនោះ បានបើកបររថយន្ត១គ្រឿង ម៉ាកតូយ៉ូតាកាមរីស៊េរីឆ្នាំ១៩៨៩ ពណ៏ឈាមជ្រូកពាក់ស្លាកលេខ ច-1400 ភព2 ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសមដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ មិនដឹងថាគាត់ ងងុយដេកឬបែបណាទេ ទើបជ្រុលចង្កូតឡើងទៅលើឃឿនសួនច្បារ ពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ រងរបួសធ្ងន់ធ្ងរតែម្ដង ហើយក្រោយពេលកើតហេតុ ជនរងគ្រោះរូបនោះត្រូវបាន រថយន្តសង្គ្រោះអង្គភាព ៧១១ដឹកយកទៅសង្គ្រោះបន្ទាន់ ចំណែករថយន្តត្រូវនគរបាលស្ទូចឡើងនិងយកចេញពីកន្លែងកើតហេតុដើម្បីបញ្ចៀសការកកស្ទះចរាចរ៕វាសនា​សែនជ័យ

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here