ឃាត់មនុស្ស៦នាក់ពាក់ព័ន្ធប្រើប្រាស់និងជួញដូរថ្នាំញៀន នៅព្រែកព្នៅ

0
142

ភ្នំពេញៈកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ពីបទ​ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅពីរកន្លែង ផ្សេងគ្នា នារសៀលថ្ងៃទី១០ ខែក្កដា ឆ្នាំ២០១៧ ដោយករណីទី១នៅត្រង់ចំណុចតាមបណ្ដោយផ្លូវទំនប់កប់ស្រូវភូមិកប់​​ស្រូវធំ សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោៈ ម៉ើ សាវិន ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទត្រី រស់នៅភូមិ កប់ស្រូវតូច សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យម្នាក់នេះរួចមកសមត្ថកិច្ចបានយកទៅសួរនាំនៅអង្គភាពដើម្បីស្វែងរកអ្នកចែកចាយបន្ត។លុះដល់ម៉ោង៤និង១៥នាទីរសៀលថ្ងៃខែឆ្នាំដដែលដោយមានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចក៏បានចុះទៅឆែកឆេរលំនៅដ្ឋានមួយកន្លែងស្ថិតនៅភូមិ ស្វាយចេក សង្កាត់ គោករកា ខណ្ឌ ព្រែកព្នៅ ហើយឃាត់ខ្លួនជនសង្ស័យបាន០៥នាក់( ប្រុស០៤នាក់ ស្រី០១នាក់) ក្នុងនោះមាន១.ឈ្មោះ ឆន សីុណា ភេទប្រុស អាយុ      ៣១    ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករសំណង់២.ឈ្មោះ ឈៀង ស្រីពៅ ភេទ ស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរមុខរបរចែកចាយគ្រឿងញៀន( ត្រូវជាប្រពន្ធឈ្មោះជាជឺន)៣.ឈ្មោះជា ជឺន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ចែកចាយគ្រឿងញៀន៤.ឈ្មោះ ជា វិទូ ភេទប្រុស អាយុ ២៤ឆ្នាំ , ជនជាតិខ្មែរមុខរបរ ចែកចាយគ្រឿងញៀននិង៥.ឈ្មោះ ឆន សំណាង ភេទ ប្រុស អាយុ ៣៣ឆ្នាំ ; ជនជាតិខ្មែរមុខរបរកម្មករសំណង់។អ្នកទាំង០៥នាក់ នេះរស់នៅភូមិស្វាយចេក សង្កាត់ គោករកា ខណ្ឌ ព្រែកព្នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរសមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួនរួមមាន១.ថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌ស៣៩កញ្ចប់តូច២. ជញ្ជីងថ្លឹងថ្នាំចំនួនមួយ ៣.ទូរស័ព្ទNចុចពិលចំនួន០៣គ្រឿង៤.ដែកកេះចំនួន០៤៥.ប៉ែលជ័តតូចសម្រាបប់ចូកគ្រឿងញៀនចំនួនមួយ៦.ធុងទឹកកក១ដែលជនសង្សយ័ឈ្មោះជាជឺនយកគ្រឿងញៀនរំលាយចោលចំនួន១៧.លុយខ្មែរ៦០មឺុនរៀល ៨.លុយដុល្លា២០០$៩ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ ១០.ម៉ូតូចំនួន០២គ្រឿង(ទី១.ម៉ាកCBR ពណ៌ស ពាក់ស្លាកលេខ1FE_2368ភ្នំពេញមួយគ្រឿងនិងម៉ាកស៊ុយហ្ស៊ុយគីNEXព៌ណក្រហមគ្មានស្លាកលេខមួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ រាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីបន្ត៕ ចាន់ធឿន

LEAVE A REPLY

Please enter your comment!
Please enter your name here