ចាប់ខ្លួន​ជនជាតិ​ម៉ាឡេស៊ី​២​នាក់និងថ្នាំញៀន​កាកូអ៊ីនជាង​២​គី​ឡូក្រាម

0
229

ភ្នំពេញ៖ បុរសជនជាតិម៉ាឡេស៊ី ២ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញចាប់ខ្លួន បន្ទាប់ឆែកឆេររកឃើញថ្នាំញៀនប្រភេទ កាកូអ៊ីនទម្ងន់ជាង២គីឡូក្រាមដែលនាំចូលមកពីក្រៅប្រទេសមកកម្ពុជារួចយកទៅចែកចាយបន្តនៅក្រៅប្រទេស ។

ជនសង្ស័យទី១ឈ្មោះ Mohamad Rizduan និងទី២ឈ្មោះ Hemkavin Karthig Su ជាជនជាតិម៉ាឡែស៊ីត្រូវបានចាប់ខ្លួន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយបានយកទៅសួរនាំនៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់។

មន្រី្តនគរបាលរូបនេះក៏បានបញ្ចាក់ឲ្យដឹងផងដែរថា ប្រតិបត្តិការនេះក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដោយ សហការជាមួយកម្លាំងជំនាញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្នុងកិច្ចសហការនេះកម្លាំងចម្រុះបានបង្ក្រាប និងចាប់ខ្លួនជនជនជួញដូរគ្រឿងញៀនឆ្លងប្រទេស២នាក់ ជាជនជាតិម៉ាឡេស៊ី ហើយកម្លាំងចម្រុះបាន ដកហូតថ្នាំញៀន ប្រភេទកាកូអ៊ីនជាង២គីឡូក្រាមប្រគល់ឲ្យនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចាត់ការតាមច្បាប់ ។
ប្រភពដដែលបានបន្តថា គ្រឿងញៀនទម្ងន់ជាង២គីឡូក្រាមនេះគឺជនសង្ស័យនាំមកពីប្រទេសប្រេស៊ីល កាត់តាមប្រទេសប៉េរូ កាតា វៀតណាម និងមកកម្ពុជា ហើយមានទិសដៅចុងក្រោយទៅចែកចាយនៅប្រទេសចិន និងហុងកុង ៕ អូន ធួក

ma111

LEAVE A REPLY

Please enter your comment!
Please enter your name here