នគរបាលប៉ុស្តិ៍ឃ្មួញឃាត់យុវជន៣នាក់ករណីប្រើប្រាស់គ្រឿងញៀន

0
117

 

 

 
ភ្នំពេញ៖ យុវជនចំនួន៣នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញធ្វើការឃាត់ដោយចោទពីបទប្រើប្រាស់គ្រឿងញៀន។
ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះកាលពីវេលាម៉ោង៧និង១០នាទៅព្រឹកថ្ងៃទី១១ខែក្កកដ្តាឆ្នាំ២០១៧ស្ថិត​នៅ​ចំណុចផ្លូវបេតុង ភូមិសែនសុខ៣សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួននោះទី១ឈ្មោះ ធី សាន្ត ភេទប្រុសអាយុ១៨ឆ្នាំមុខរបរធ្វើសំណង់ទី២ឈ្មោះ ឈី សុខា ភេទប្រុសអាយុ៣០ឆ្នាំមុខរបរធ្វើសំណង់ទាំង២នាក់ស្នាក់នៅភូមិសែនសុខ៧សង្កាត់ឃ្មួញខណ្ឌសែនសុខ។និងទី៣ឈ្មោះ កាន់សុផានី ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិសែនសុខ៣សង្កាត់ឃ្មួញខណ្ឌសែនសុខ។
តាម​ប្រភព​ព៌ត៌​មាន​ពី​លោក ញាណ នន នាយប៉ុស្តិ៍នគរបាលឃ្មួញបានអោយដឹងថា​នៅ​មុនឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថានៅក្នុងផ្ទះជួលនោះមានក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ពេលនោះលោកបានសុំគោលការណ៍ថ្នាក់លើនិងដឹកនាំកម្លាំងចុះធ្វើការឆែកឆេហើយក៍ឃើញពួកគេនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿញៀនទើបឃាត់ខ្លួនតែម្តង។លោកនាយប៉ុស្តិ៍រូបនេះបន្តទៀតថាបន្ទាប់ពីបញ្ជួនមកដល់អធិការនគរបាលខណ្ឌសែនសុខ​កម្លាំង​របស់​យើង​បានធ្វើតេសទឹកនោមឃើញមានសារធាតុញៀនៅក្នុងពួកគេទាំង៣នាក់ទើបសមត្ថកិច្ចសម្រាច់ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here