សិស្ស​វិទ្យា​ល័យ​បាក់ទូក​ម្នាក់​ខឹង​ក្រុម​គ្រួសារ​ស្តី​បន្ទោស​អោយ​ចង​ក​សម្លាប់​ខ្លួន​

0
273

 

 

 

 

ភ្នំពេញ​៖​ឪពុក​ម្ដាយ​ខិត​ខំ​រក​ប្រាក់​អោយ​កូន​រៀន​សូត្រ​ចេះ​ដឹង​នឹង​គេ​ បែរ​ជា​រៀន​មិន​កើត​ស្ដី​បន្ទោស​អោយ​បន្តិច​បន្តួច​ចង​ក​សម្លាប់​ខ្លួន​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២០:៣០នាទីយប់​ថ្ងៃទី១១​ខែ​កក្កដា​ឆ្នាំ​២០១៧​ស្ថិត​នៅចំណុចផ្ទះជួលលេខ២០បេ​ផ្លូវ២០៤ភូមិ៦សង្កាត់ទឹកល្អក់៣ខណ្ឌ​ទួលគោក។

ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ សុខ​ ភារម្យ​អាយុ​២២ឆ្នាំ​មុខ​របរ​សិស្ស​ ស្នាក់​នៅ​បន្ទប់​ជួល​ខាង​លើ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​ពាម​ជរ​ ខេត្ត​ព្រៃវែង​។

តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ឪពុក​ម្ដាយ​របស់​ជន​រង​គ្រោះ​បាន​បញ្ជូន​ជន​រង​គ្រោះ​ពី​ស្រុក​កំណើត​អោយ​មក​បន្ត​ការ​សិក្សា​នៅ​ឯ​វិទ្យា​ល័យ​បាក់ទូក​ រាជ​ធានី​ភ្នំពេញ​និង​ជួល​បន្ទប់​សំរាប់​កូន​ស្នាក់​នៅ​។​ប៉ុន្តែ​កូន​របស់​គាត់​មិន​ខិត​ខំ​រៀន​សោះ​គិត​តែ​ដើរ​លេង​តាម​មិត្ត​ភ័ក្ត​រហូត​ប្រលង​ធ្លាក់​រួច​ គាត់​ស្តី​បន្ទោស​អោយ​ខិត​ខំ​រៀន​សូត្រ​។​លុះ​មក​ដល់​ថ្ងៃ​កើត​ហេតុ​ខាង​លើ​គាត់ចូលទៅក្នុងផ្ទះបាយក៏ឃើញ​កូន​ចងកសំលាប់ខ្លួនហើយ។​បន្ទាប់​មក​ក៏រាយការណ៍​ប្រាប់​នគរ​បាល​ប៉ុស្តិ៍​ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​តែម្តង។
ក្រោយ​ពី​ទទួល​បាន​ដំណឹង​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​សហការ​ជាមួយ​នគរ​បាល​ជំនាញ​ខណ្ឌ​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ត្រួតពិនិត្យ​ព្រម​ទាំង​រាយ​ការណ៍​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​មក​ធ្វើ​កោសល្យវិច្ច័យ​។
តាម​ប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ចង​ក​សម្លាប់​ខ្លួន​ពិត​ប្រាកដ​មែន​នឹង​មាន​ក្រម៉ា​ពណ៌​ក្រហម​ជាប់​ក​ទៀត​ផង​។

បច្ចុប្បន្ននេះ​សាក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕ខុង​មុីង​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here