បើក​រថយន្តឡើងខឿនទ្រូងផ្លូវជ្រុលទៅបុកបង្កាន់ដៃស្ពាន​បណ្ដាល​អោយ​ស្លាប់​១រង​របួស​ធ្ងន់​ស្រាល​៤នាក់​

0
144

 

 
ភ្នំពេញ​៖​ បុរស​ម្នាក់​សង្ស័យ​ងងុយ​ដេក​បើក​រថយន្ត​ឡើង​ខឿន​ទ្រូង​ផ្លូវ​ជ្រុល​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​បណ្ដាល​អោយ​ស្លាប់​១រង​របួស​ធ្ងន់​ស្រាល​៤នាក់​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២០:៣០នាទីយប់​ថ្ងៃទី​១១ខែ​កក្ដដា​ឆ្នាំ​២០១៧​ ស្ថិត​នៅ​ត្រង់ចំណុចស្ពានគ្រួស លើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អ្នក​បើក​បរ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ​(ស្លាប់​)​ រីឯ​អ្នក​រួម​ដំណើរ​មាន​គ្នា​៤នាក់​៖
ទី០១ឈ្មោះសុន ធាន ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិអូអូនឃុំតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទី០២ឈ្មោះឆែម លុច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃុំស្រយូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ទី០៣ឈ្មោះ សុឹម​ កំសាន្តភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាប្រុក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្ត កំពង់ធំ ទី០៤ឈ្មោះ​ អាន ដឿយ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ឃុំជ្រៃ ស្រុកមោងឫស្សីខេត្តបាត់ដំបង។ដោយ​បើករថយន្តម៉ាកhyundai ពណ៌​ខៀវលាយ​សពាក់លេខភ្នំពេញ ៣​A ៦៩៦១។

តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បើក​រថយន្ត​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិលេខ៥​ក្នុង​ទិសដៅពីជើងទៅត្បូង។ លុះមកដល់កន្លែងកើតហេតុ​ស្រាប់​តែ​ឃើញ​រថយន្ត​រង​គ្រោះ​បើកលឿន​សង្ស័យ​ងងុយ​ជ្រុលចង្កូតឡើងខឿន​ទ្រូង​ផ្លូវ​បន្ត​បុកបង្កាន់ស្ពាន​បណ្ដាល​អោយ​ស្លាប់​អ្នក​បើក​បរ​និង​រង​របួស​ធ្ងន់​ស្រាល​៤នាក់​។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​ចុះ​មក​វាស់វែង​និង​ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here