កូនអកតញ្ញូដើរផឹកស៊ីស្រវឹងខឹងឪពុកម្ដាយស្ដីប្រដៅវាយបែកក្បាល

0
125

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានដើរផឹកស៊ីស្រវឹងធ្លាក់ភ្នែកខណៈនោះបុរសជាឪពុកបានស្ដីប្រដៅបន្តិចបន្តួចក៏ក្លាយទៅជាទំនាស់ពាក្យសម្ដីហើយជននោះបានស្រែកឡូឡារ ដោយទ្រាំលែងបានឪពុកបានយកដុំឈើគប់ទៅលើកូនប្រុសម្នាក់នេះ។ភ្លាមៗនោះកូនប្រុសតិរច្ឆានខាងលើក៏បានទាញយកកៅអីនិងដំដងឈើវាយទៅលើឪពុកបណ្ដាលឲ្យបែកក្បាល ហើយពេលឃើញបែបនេះស្រ្តីជាម្ដាយបានចូលទៅឃាត់ ក៏ត្រូវបានកូនប្រុសរូបនោះវាយបណ្ដាលឲ្យរងរបួសពកក្បាលដែរ បន្ទាប់មកកម្លាំនគរបាលប៉ុស្ដិ៍ចោមចៅបានចុះទៅធ្វើការខាប់ខ្លួនជននោះភ្លាមៗដែរ។ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងពោធិ៍ដង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាឪពុកឈ្មោះ ឡ សៀម អាយុ៦៥ឆ្នាំ រងរបួសបែកក្បាល ម្ដាយឈ្មោះ ភូ គឹមអៀ អាយុ៦០ឆ្នាំ រងរបួពកក្បាល។ពួកគាតស្នាក់នៅក្នុងផ្ទះល្វែងកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងក្ដារ ឃុំស្រែជាខាងត្បូង ស្រុកដងទុង ខេត្តកំពត។ចំណែកកូនប្រុសតិរច្ឆានដែលជាជនដៃដល់វាយឪពុកម្ដាយនោះឈ្មោះ ឡ ហាប់ អាយុ៣០ឆ្នាំ អតីតជាអ្នកបើកបររថយន្តឲ្យជនជាតិចិន ប៉ុន្តែក្រោយមកឈប់ទៅវិញដោយសារតែការផឹកស្រវឹង និងសង្ស័យញៀនថ្នាំផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនដៃដល់ខាងលើនោះបានដើរផឹកស៊ីតហូតដល់ស្រវឹងធ្លាក់ភ្នែកទើបចូលផ្ទះ​ ខណៈនោះបុរសជាឪពុកបានស្ដីប្រដៅបន្តិចបន្តួចធ្វើឲ្យជននោះខឹងបានស្រែកឡូឡារ ដោយសារខ្មាសអ្នកស្រុកនិងទ្រាំលែងបានបុរសជាឪពុកបានយកដុំឈើគប់ទៅលើកូនប្រុសម្នាក់នេះ។ភ្លាមៗនោះកូនប្រុសតិរច្ឆានខាងលើក៏បានទាញយកកៅអីនិងដំដងឈើវាយទៅលើឪពុកបណ្ដាលឲ្យបែកក្បាល ហើយពេលឃើញបែបនេះស្រ្តីជាម្ដាយបានចូលទៅឃាត់ ក៏ត្រូវបានកូនប្រុសរូបនោះវាយបណ្ដាលឲ្យរងរបួសពកក្បាលដែរ បន្ទាប់មកកម្លាំនគរបាលប៉ុស្ដិ៍ចោមចៅបានចុះទៅធ្វើការខាប់ខ្លួនជននោះភ្លាមៗដែរ ប៉ុន្តែអត់ទាន់ដឹងថាចាត់ការបែបណានៅឡើយទេ៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here