ជន​ជាតិ​បរទេស​ម្នាក់​ស្រវឹងស្រា​​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​បណ្ដាល​អោយ​សន្លប់​អត់​ដឹង​ខ្លួន​

0
131

 

 

 

 

ភ្នំពេញ​៖​ ជន​ជាតិ​បរទេស​ស្បែក​ស​ម្នាក់​ផឹកសុី​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​បណ្ដាល​អោយ​សន្លប់​អត់​ដឹង​ខ្លួន​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២៣:០៥នាទីយប់​ថ្ងៃទី​១២ខែ​កក្ដដា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៦១​ខាង​ក្រោយ​ហាង​ KFC Berger ក្នុង​សង្កាត់​ទឹក​ល្អក់​១ខណ្ឌ​ទួល​គោក​។

តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​ជាតិ​បរទេស​ស្បែក​ស​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុង​ដា​សេរី​២០១១ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​រតនគីរី​ 1A 8359ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៦១ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​រ៉េ​ចង្កូត​ពេញ​ថ្នល់​។​លុះ​មកដល់ចំណុចកើតហេតុក៏បុកបង្គោលភ្លើងពេញមួយទំហឹងបណ្តាលអោយ​ជន​រង​គ្រោះ​សន្លប់អត់ដឹងខ្លួនឃើញដូច្នោះ​អ្នក​ឃើញ​ហេតុ​ការណ៍​ក៏ជួយហៅ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិច​សម្ភពសុធាដើម្បី​ព្យាបាល​។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​យក​ម៉ូតូ​ជន​រង​គ្រោះ​មក​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕​ខុង​មុីង​

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here