ប្រពន្ធគ្រប់ល័ក្ខងប់ល្បែងលួចរថយន្តនិងគ្រឿងអលង្ការទៅលក់និងបញ្ចាំអស់

0
126

 

 

 

 

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយខណៈពេល ដែលមានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ធ្វើការការឡោមព័ទ្ធ និងតាមចាប់ខ្លួនស្រ្តីម្នាក់ បន្ទាប់ពីមានបណ្ដឹងពីបុរសម្នាក់ដែលជាថៅកែក្រុមហ៊ុននាំចូលគ្រឿងអេឡិចត្រូ និចម្នាក់ដែលជាប្ដី ដែលបានប្ដឹងចោទប្រកាន់ថា នាងបានលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ក្នុងនោះរួមមានរថ យន្តនិង គ្រឿងអលង្ការមួយចំនួនទៀតទៅលក់ និងបញ្ចាំយកលុយលេងល្បែងនៅកាស៊ីណូណាហ្គាចាញ់ អស់គ្មានសល់ ហើយពេលនេះបានចូលទៅលួចយករថយន្ត១គ្រឿងទៀត ដើម្បីយកទៅលក់បន្តទើបមាន ការភ្ញាក់ផ្អើលតែម្ដង។

ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងបុរីប៊ុនហួរ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីម្នាក់នោះឈ្មោះរ៉ុន ថុលធីតា អាយុ២៤ឆ្នាំមានកូនម្នាក់ ចំណែកលោកថៅកែដែលជាប្ដីឈ្មោះ វ៉ាង ជីញ យ៉ាង អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងផ្ទះល្វែងបុរីកើតហេតុខាងលើ គាត់ជាអ្នកនាំចូលគ្រឿងអេឡិចត្រូ និចមួយទឹកៗដ៏ធំមួយពីប្រទេសជប៉ុន។ចំណែកស្រ្តីរូបនោះបានលួចយកទ្រព្យសម្បត្តិនៅក្នុងផ្ទះទៅ លក់និងដាក់បញ្ចាំ យកលុយទៅលេងល្បែងនៅកាស៊ីណូណាហ្គា ជាបន្តបន្ទាប់ក្នុងនោះមានរថយន្ត១គ្រឿង ម៉ាកហ្វតពាក់ស្លាកលេខភ្នំពេញ2AN-2852 ស៊េរីឆ្នាំ២០១៦ ពណ៏ខ្លាញ់ក្ដាម ដែលមានតម្លៃជាង៤ម៉ឺន ដុល្លារ រួមទាំងគ្រឿងអលង្ការដែលមានតម្លៃ២,៥៦០ដុល្លារទៀត។

តាមប្រភពព័ត៌មានពី​ស្វារមី​របស់​នាង​បានឲ្យដឹងថា លោកថៅកែក្រុមហ៊ុនខាងលើនោះ បានដាក់កាមេរ៉ាសុវត្ថិភាព នៅនិងផ្ទះ ល្វែងដែលប្រពន្ធកំពុងស្នាក់នៅ ហើយបានភ្ជាប់កាមេរ៉ានោះតាមរយៈទូរស័ព្ទដៃរបស់គាត់ ហើយគាត់មិនសូវ បាននៅផ្ទះទេ ភាគច្រើនទៅប្រទេសជប៉ុន។ដោយឡែកកាលពីថ្ងៃទី១០ ខែកក្កដា នាងជាប្រពន្ធបានធ្វើ សកម្មភាពដកខ្សែកាមេរ៉ាចេញ បន្ទាប់មកបានលួចយករថយន្តម៉ាកហ្វត១គ្រឿងនោះចេញពីផ្ទះហើយបាន យកទៅដាក់បញ្ចាំនៅក្នុងភូមិសាស្រ្ត ខណ្ឌទួលគោកក្នុងតម្លៃ៨ពាន់ដុល្លារ យកលុយទៅលេង ល្បែងកាស៊ី ណូណាហ្គា និងបានចាញ់អស់គ្មានសល់ រួមទាំងគ្រឿងអលង្ការជាច្រើនទៀតផងដែរ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកនាងបានគេចខ្លួនអត់ចូលផ្ទះឡើយ ចំណែកបុរសជាប្ដីដែលតែងតែ មើលសកម្មភាពផ្សេងនៅផ្ទះរបស់ខ្លួន តាមរយៈកាមេរ៉ាពីប្រទេសជប៉ុននោះ ស្រាប់តែមើលលែងឃើញ ហើយខលរកប្រពន្ធក៏អត់ចូលទៀត ទើបខលឲ្យបុគ្គលិកនិងសាច់ញាតិរបស់ខ្លូន ទៅមើលនៅផ្ទះហើយទើប ដឹងថាបាត់ទាំងមនុស្សនិងរថយន្ត ចំណែកខ្សែកាមេរ៉ាសុវត្ថិភាពក៏របូតអស់ទៀត។ ក្រោយមកក៏បានធ្វើការ ស្រាវជ្រាវ ទើបដឹងថាប្រពន្ធយករថយន្តទៅបញ្ចាំ ហើយបានដាក់កម្លាំងចាំមើល រហូតដល់វេលាថ្ងៃត្រង់ថ្ងៃទី ១៣ ខែកក្កដា ទើបលេចមុខនាងប្រពន្ធចូលទៅផ្ទះម្ដងទៀត។ក្នុងបំណងលួចយករថយន្តម៉ាកហាយឡែនឌ័រ ១គ្រឿងទៀតពណ៏សពាក់ស្លាកលេខ ភ្នំពេញ2AB-3883 ហើយក៏ត្រូវបានសាច់ញាតិប្ដឹងឲ្យនគរបាល ជួយឃាត់ខ្លួន ប៉ុន្តែខណៈនោះមិនអាចឃាត់បានភ្លាមៗនោះឡើយ ដោយសារនាងដឹងខ្លួនទាន់ហើយបាន រត់ផ្លោះរបងចូលទៅក្នុងរោងចក្រមួយនៅក្បែរនោះ មួយសន្ទុះក្រោយមកទើបនគរបាលឃាត់ខ្លួនបាននាំទៅ ធ្វើការសាកសួរនៅប៉ុស្ដិ៍តែម្ដង៕ សិរសារ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here