​មេ​ឈ្មួញដ៏មានឥទ្ធិពលយករថយន្តអង្គភាពរដ្ឋដឹកឈើលក់ឲ្យដេប៉ូពេញខេត្តព្រៃវែង​គ្មាន​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​ព្រោះ​ទុក​ជា​ឆ្នាំង​បាយ​

0
161

 

 

 
​ខេត្ត​ព្រៃវែង​ ៖​ទោះបី​ថ្មី​ៗ​នេះ​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ប្រកាស​ជា​សាធារណៈ​ក្ដែង​ៗ​ក៏មេ​ឈ្មួញឈើបែរ​ជា​ប្រើប្រាស់រថយន្តរបស់អង្គភាពរដ្ឋយកមកដឹកជញ្ជូនឈើយ៉ាងគ្រឹកគ្រេងតាមដងផ្លូវគ្មាននណាហ៊ានទប់ស្កាត់។តើឈ្មួញឈើនោះជានណាទៅ?ហេតុអ្វីមានអំណាចម្លេះ?
បច្ចុប្បន្ននេះគេសង្កេតឃើញរថយន្តដែលបិតស្លាកអង្គភាពរដ្ឋជាច្រើនគ្រឿងត្រូវបានក្រុមឈ្មួញធំៗយកមកដឹកជញ្ជូនឈើបានយ៉ាងរលូនជារៀងរាល់ថ្ងៃចូលមកខេត្តព្រៃវែង។ដោយដឹកចេញពីខេត្តនានានៅភូមិភាគឦសាន្តយកមកលក់តាមបណ្ដាលខេត្តមួយចំនួនដូចជា ព្រៃវែង ស្វាយរៀង កំពង់ចាម កណ្ដាលជាដើម។ ក្នុងនោះក៏មានរថយន្តកាច់ចង្កេះប្រភេទវ៉េអងឆ្លងយកឈើទៅលក់នៅវៀតណាមទៀតផង។​ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៧នៅលើដងផ្លូវជាតិលេខ៨ចំណុចឃុំក្របៅស្រុកកំចាយមាស​ខេត្តព្រៃវែង។
គេបានប្រទះឃើញរថយន្តធំៗប្រភេទវ៉េអងចំនួន០៦ទៅ០៨​គ្រឿង​ដែលមានបិតស្លាកលោហ្គោកងដឹកជញ្ជូន(លេខm-70)ដោយផ្ទុកឈើពេញៗក្នុងរថយន្តទាំងអស់។ជាមួយគ្នានោះរថយន្តវ៉េអងចំនួន២គ្រឿងបានឈប់ព្រោះបែកកង់រថយន្ត។​ទី១ពណ៌លឿងពាក់ស្លាកលេខព្រះសីហនុ3A0891ដោយមានបិតលោហ្គោកងដឹកជញ្ជូនM-70)និងរថយន្តវ៉េអង​និង​ទី២ពណ៌លឿងពាក់ស្លាកលេខ3A846 បិតស្លាកកងដឹកជញ្ជូនM-70)ដូចគ្នា។
តាម​ប្រភព​ព៌ត៌​មាន​ពី​តៃកុងរថយន្តខាងលើបានបញ្ជាក់ថាឈើទាំងនេះជារបស់លោក ហាក់ ម៉ៅ ផ្ដាយបីយោធា។
តាម​ប្រភពពីឈ្មួញឈើម្នាក់បានឲ្យដឹងថា រថយន្តប្រភេទវ៉េអងដែលដឹកឈើមកលក់រាល់ថ្ងៃនេះគឺក្នុងមួយគ្រឿងគឺផ្ទុកឈើចំនួន៤៥ម៉ែត្រគូប។រីឯ​លិខិតអនុញ្ញាត(pc)តែ១៧ម៉ែត្រគូបទេហើយឈើដែលលើសពីលិខិតអនុញ្ញាត(pc)នោះគេសម្រាប់រត់ការផ្លូវ។
ប្រជា​ពលរដ្ឋនៅស្រុកកំចាយមាស​បានឲ្យដឹងថារថយន្តវ៉េអងដឹកឈើក្នុងមួយថ្ងៃៗមិនក្រោមពី២០ទៅ៣០គ្រឿងទេដែលដឹកចូលមកខេត្តព្រៃវែងឆ្លងកាត់ស្រុកកំចាយមាស​តាមផ្លូវជាតិលេខ៨នេះគេមិនដែលឃើញមេព្រៃធ្វើការឆែកឆេរឬពិនិត្យឡើយ។ម្យ៉ាងវិញទៀតពលរដ្ឋងើយ​ឆ្ងល់ថាហេតុអ្វីបានជា​រថយន្ត​អង្គភាពរបស់រដ្ឋយកមកដឹកឈើបំរើឲ្យឈ្មួញទៅវិញ?អ្នកបើបររថយន្តវ៉េអងនោះបានបញ្ជាក់ថាឈើទាំងនេះជារបស់លោកឧត្ដមសេនីយ៍ឯក ហាក់ ម៉ៅ (ប្រធានកងដឹកជញ្ជូនM-70)នៃក្រសួងការពារជាតិ។ដោយឡែកប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រៃវែងម្នាក់បានឲ្យដឹងថាឈើចំនួន៣រថយន្តគឺសុទ្ធតែមានច្បាប់អនុញ្ញាត(pc)។ក្នុងនោះមួយគ្រឿងយកទៅលក់ឲ្យដេប៉ូនៅស្រុកស៊ីធរកណ្ដាលនិងពីរគ្រឿងទៀតយកទៅដាក់ឲ្យដេប៉ូនៅស្រុកព្រះស្ដេច។
ចំពោះលោក ឃឹម អូន នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រៃវែងមិនអាចសុំការពន្យល់បានទេចំពោះរថយន្តវ៉េអង(អង្គភាព M-70)របស់រដ្ឋដែលឈ្មួញយកមកដឹកឈើបានយ៉ាងរលូនបែបនេះ ព្រោះទូរសព្ទចូលហើយលោកមិនទទួល៕​សិរសារ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here