បើក​រថយន្ត​លឿន​ដូច​ហោះ​បុកម៉ូតូស្មាស់បណ្តាលអោយរងការខូចខាត

0
129

 

 
ភ្នំពេញ៖​ បុរស​ម្នាក់​បើក​រថយន្ត​លឿន​ដូច​ហោះ​ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្មាស់​មួយ​គ្រឿង​បណ្ដាល​អោយ​រង​ការ​ខួច​ខាត​យ៉ាង​ដំណុំ​តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​នរណា​ឡើយ​។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៧​ នៅតាមបណ្តោយផ្លូវលេខ២៩៤​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១ខណ្ឌចំកាមន​ រាជធានីភ្នំពេញ។
​ តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ជិះ​ម៉ូតូម៉ាកស្មាស់​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញAF0078ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៩៤​ ក្នុងទិសដៅពីលិចទៅកើត​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកឡិចសុីស​LX570​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2AM8686បើក​បរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ធ្វើដំណើរបញ្ច្រាស់ទិសគ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុកគ្នាចំពីមុខពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណុំតែសំណាងមិនមានអ្នករងរបួសដល់អាយុជីវិត។
​ ក្រោយពេលកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​បានចុះមកដល់ចំណុចកើតហេតុនិងធ្វើការធ្វើការសម្រួលអស់រយះពេលជាយូរ​ទើបខាងម្ចាស់រថយន្តចេញថ្លៃជួសជុលម៉ូតូដើម្បីបញ្ចប់រឿង ៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here