ស្រវឹងស្រាជិះម៉ូតូបុកនាក់ឈរនៅចិញ្ចើមផ្លូវដួលបែកក្បាលដេរ៣០ថ្នេរ

0
138

 

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូបុកបុរស២នាក់កំពុង​ឈរនៅចិញ្ចើមផ្លូវដួលបែកក្បាលដេរ៣០ថ្នេរជេគេហើយបំរុងលើកម៉ូតូរត់ត្រូវបានប្រជាពលរដ្ឋនិង​កម្លាំង​នគរ​បាល​ឃាត់ខ្លួន។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១០នឹង៤៥នាទីយប់​ថ្ងៃទី​១៣ខែ​កក្ដដា​ឆ្នាំ​២០១៧ស្ថិត​នៅតាមបណ្តោយផ្លូវវេងស្រេង ចំណុចផ្ទះ ចែវ៉ាន់ លក់ភេសជ្ជះគ្រប់មុខ​ក្នុង​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនបង្កឈ្មោះ សឿង សុផល ៣០ឆ្នាំមុខរបរជាងដែកធ្វើនៅម្តុំចំការ​ដូង ស្នាក់នៅភូមិ​កើត​ហេតុ​ខាង​លើ​ មានភូមិកំណើតនៅខេត្តព្រៃវែង ជិះម៉ូតូម៉ាកឌ្រីមសងសេរ៊ី២០០៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ- 1AE,4985។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះ២នាក់នឹងក្មួយប្រុសម្នាក់ បានឈរនៅលើឃឿនមុខផ្ទះ ចែវ៉ាន់ខាងលើ គោលបំណងបំរុងដើរឆ្លងផ្លូវទៅផ្ទះរបស់គាត់។បន្ទាប់មកស្រាប់តែឃើញម៉ូតូ ជនបង្កជិះក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែជនបង្កខាងលើ បើកមកបុកពួកគាត់ទាំងកំរោល បណ្តាលអោយគាត់ដួលបោកនឹងឃឿនបែកក្បាលរបួសធ្ងន់នឹងក្មួយរបស់គាត់រងរបួសស្រាល។ ភ្លាមៗរូបគាត់ដោយសាតែរបួសធ្ងន់ត្រូវបានបងប្អូននាំយកទៅមន្ទីពេទ្យឯកជនវិសាលសុខ ដែលនៅជិតកន្លែងកើតហេតុ ។ហើយដោយគ្រូពេទ្យខាងលើ ដេរមុខរបួសខាងលើចំនួន៣០ថ្នេរ ហើយជនរងគ្រោះបានបញ្ជក់ថាក្នុង១ថ្នេរចំនួន៥ដុល្លារ៍។
តាម​ប្រភពពីក្មួយរបស់គាត់ ដោយមិនប្រាប់ឈ្មោះ បានអោយដឹងថា បន្ទាប់ពីពូរបស់គាត់ទៅពេទ្យបាត់ ចំណែកជនបង្កខាងលើ ដោយមានអាការះស្រវឹងជោគ ហើយបំរុងលើកម៉ូតូរត់​ត្រូវ​រូបគាត់នឹងប្រជាពលរដ្ឋឃាត់រងចាំការ​ដោះស្រាយ ស្រាប់តែជនបង្កខាងលើ បានជេគាត់នឹងប្រជាពលរដ្ឋនៅកន្លែកើតហេតុ ដោយបំរុងរត់ចោលម៉ូតូ ត្រូវបានប្រជាពលរដ្ឋនិង​កម្លាំង​នគរ​បាល​ ឃាត់អោយនៅស្ងៀម​ តែមិនព្រមនៅស្ងៀម បណ្តាលអោយប្រជាពលរដ្ឋនិង​កម្លាំង​នគរ​បាល​ចាប់ចងតែម្តង។

តាម​ដដែល​បានបន្តទៀតថា ខណៈ​ដែល​កម្លាំង​នគរ​បាល​ចាប់​ជនបង្កខាងលើបានព្យាយាមបំរើបំរាស់ក៏​ត្រូវ​ប្រជាពលរដ្ឋប្រមាណប្រាំនឹងប្រាំមួយនាក់ចងផ្តួលនឹងដី ហើយស្រែកថា អយុទ្ធតិធម៌ណាស់ ខ្លាំជាងប៉ាវចិនទៀត។ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានជេប្រមាឌលើជនបង្កយ៉ាងខ្លាំងដោយផឹកសុីមិនចេះប្រមាណខ្លួននឹងបង្កអោយមានគ្រោះថ្នាក់ដល់នាក់ដ៏ទៃជាពិសេសពិបាកដល់ក្រុមគ្រួសារទៀតផង។

ក្រោយពេលកើតហេតុរយះពេលប្រមាណប្រហែល១ម៉ោង ទើបដឹងដល់ប្រពន្ធនឹងបងប្អូនរបស់ខ្លួនមកដល់ ហើយបានចរចារជាមួយជនរងគ្រោះ បន្ទាប់មកភាគីខាងរងគ្រោះទាមទាសំណងចំនួន២៥០ដុល្លារ​ដើម្បី​បញ្ចប់នៅកន្លែងកើតហេតុហើយជនបង្កខាងលើសំពះសុំទោស​កម្លាំង​នគរ​បាល​នឹងប្រជាពលរដ្ឋ​ជិះ​ទៅផ្ទះបាត់៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here