Rang Rover បុករបាំងថ្មពុះចែកទ្រូងផ្លូវខូចពីរកង់ម្ចាស់ទុកចោលជិះម៉ូតូទៅបាត់

0
148

ភ្នំពេញៈ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយ រថយន្ដ Rang Rover មួយគ្រឿងបានបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យ​របាំងថ្មចំនួនពីរកង់ខ្ទាតចេញពីគ្នា ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេង​ទៅមុខលែងរួច ខណៈអ្នកបើកបរមិនប្រយ័ត្នបើកដល់ផ្លូវកោង មិនបន្ថយល្បឿនជ្រុល​ចង្កូតទៅបុកទាំងកំរោលតែសំណាងល្អមិនមានអ្នករងរបួស។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចខាងមុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​រថយន្ដបង្កម៉ាក Rang Rover ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AM-2509 បើកបរដោយបុរសមិនស្គាល់ឈ្មោះនិងអាសយដ្ឋានម្នាក់មាន វ័យជាង៣០ឆ្នាំ និងទំនងជាស្រវឹងខ្លាំងផង បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។លុះ ពេលបើកមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោងបុរសនេះ មិនបន្ថយល្បឿនទេធ្វើឲ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យ​របាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញពីរជួរចំនួន២កង់ ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួចតែម្តង។

ក្រោយកើតហេតុម្ចាស់រថយន្ដបានចុះពីលើរថយន្ដ ហើយជិះម៉ូតូមិត្តភក្តិ​ដែលមកយកចេញពីកន្លែងកើតហេតុទៅបាត់ ដោយទុករថយន្ដនៅកន្លែងកើតហេតុឲ្យនគរបាលចរាចរចុះទៅវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីពេលក្រោយ ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here