ស្ត្រី​ម្នាក់​មាន​សតិ​មិន​ល្អ​ឡើង​លើ​អង់​តែន​វិទ្យុ​ABC បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​

0
77

 

 

 

 

 

ភ្នំពេញ​៖​ស្ត្រី​ម្នាក់​មាន​សតិ​មិន​ល្អ​រត់​ឡើង​លើ​អង់​តែន​វិទ្យុ​ABCបង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ប្រជាពលរដ្ឋនិង​កម្លាំង​នគរ​បាល​ខណ្ឌ​ព្រម​ទាំង​កម្លាំង​នគរ​បាល​នៃ​ស្នង​ការ​ក្រុង​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២១:៣០នាទីយប់​ថ្ងៃទី​១៤ខែ​កក្ដដា​ឆ្នាំ​២០១៧ស្ថិត​នៅ​ទី​តាំង​វិទ្យុ​ABC ក្នុង​សង្កាត់​ជើង​ឯ​ក​ខណ្ឌ​ដង្កោ។

ជនរងគ្រោះដែល​មាន​សតិ​មិន​ល្អ​ឈ្មោះ​ ចរិយាហៅគឹមឡៃអាយុ១៨ឆ្នាំទីលំនៅស្រុកទឹកឈូខេត្តកំពត(សតិមិនល្អ)។ តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​រត់​ឡើង​លើ​អង់​តែន​វិទ្យុ​ABC កំពស់​ប្រហែល​ជា​១៥០ម៉ែត្រ​។បន្ទាប់មកក្រុម​ការ​ងារ​វិទ្យុ​បាន​រាយ​ការណ៍​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន​ដើម្បី​មក​ជួយ​អន្តរាគមន៍​ ខណៈ​នោះ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​មូល​ដ្ឋាន​សហការ​ជាមួយ​នគរ​បាល​ខណ្ឌ​ព្រម​ទាំង​កម្លាំង​នគរ​បាល​នៃ​ស្នង​ការ​ក្រុង​យក​រថយន្តសង្គ្រោះអគ្គីភ័យចំនួន០២គ្រឿងរបស់​ស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញជួយសង្គ្រោះជនរងគ្រោះឲ្យចុះពីលើកំពូលអង់តែន។លុះដល់ម៉ោង០២:១០នាទីយប់​ឈានចូលថ្ងៃទី១៥-០៧-២០១៧ ទើប​អាច​សង្គ្រោះជនរងគ្រោះចុះពីលើអង់តែន​បានដោយសុ​វត្តិភាព។
បច្ចុប្បន្ននេះ​ជន​រង​គ្រោះត្រូវ​បាន​កម្លាំង​នគរ​បាល​ខណ្ឌ​កំពុង​អោយ​អប់រំ​និង​ទំនាក់ទំនង​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​រក្សា​វិញ​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here