អគ្គិភ័យឆេះការ៉ាស់សាំងតេលា នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

0
138

ភ្នំពេញៈ នៅវេលម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧ មានអគ្គិភ័យឆេះ ការ៉ាស់សាំងក្រុមហ៊ុនតេលា ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រុវបានអគ្គិភ័យឆាបឆេះ ខ្ទេចទាំងស្រុង និងឆេះបំផ្លាញម៉ូតូ៤គ្រឿងផងដែរ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី១៨ កក្កដា នេះ អគ្គិភ័យបានរលត់ជាស្ថាពរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿងហើយចំពោះមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យ និងបំផ្លាញទ្រព្យអ្វើខ្លះនៅមិនដឹងនៅឡើយ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here