សន្តិសុខយាមម៉ូតូក្នុងរោងចក្រលួចម៉ូតូកម្មករអស់៥គ្រឿង សុទ្ធតែសេរីទំនើប

0
139

 

 

 

 

 

ភ្នំពេញ ៖សន្តិសុខយាមម៉ូតូក្នុងរោងចក្រ ទើបនឹងបានចូលធ្វើការ៤ថ្ងៃដោយឃើញឱកាសល្អលួចម៉ូតូកម្មករអស់ចំនួន៥គ្រឿង ហើយរត់គេចខ្លួនបាត់។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៣នឹង៣០នាទី រសៀល ថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ២០១៧ នៅរោងចក្រ LiNG YEAK(លីង យៀគ) ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលបាត់ម៉ូតូមាន៥នាក់រួមមាន៖
ទី១-ឈ្មោះ លាប ឌីណាភេទប្រុសអាយុ២៤ឆ្នាំ រោងចក្រខាងលើ ស្នាក់នៅម្តុំកាណាឌីយ៉ាភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ភូមិកំណើតស្រុកសីធរកណ្តាល ខេត្តព្រៃវែងបាត់ម៉ូតូម៉ាកឌ្រីមសងសេរ៊ី២០១៥ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1PCX,0455
ទី២-ឈ្មោះ ជៀវ គន្ធា ភេទប្រុស អាយុ២៥មុខរបរ ស្នាក់នៅភូមិត្រពាំងថ្លឹង មានស្រុកកំណើតនៅ ភូមិត្រពាំងថ្មឃុំសំរោងស្រុកត្រពាំងកក់ខេត្តកែវ បាត់ម៉ូតូម៉ាកហុងដា​ឌ្រីមសងសេរី២០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FL,7628
ទី៣-ឈ្មោះ មឿន សីហាភេទប្រុសអាយុ ២៩ ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជង្រុះឃុំចេកស្រុកព្រះស្តេចខេត្តព្រៃវែង បាត់ម៉ូតូម៉ាក​ហុងដា​ឌ្រីមសងសេរី២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GH,0181
ទី៤-ឈ្មោះ មាស ដា ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរធ្វើការរោងចក្រខាងលើ រស់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បាត់ម៉ូតូម៉ាកហុងដា​ឌ្រីមសងសេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO,9110
ទី៥-ឈ្មោះ ឃៀន ណន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរ ស្នាក់នៅភូមិភូមិត្រពាំង ថ្លឹង សង្កាត់ចោមចៅខណ្ឌ ពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បាត់ម៉ូតូម៉ាក​ហុងដា​ឌ្រីមសងសេរី​២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM,2354 ។​ចំណែកឯ​ជនសង្ស័យឈ្មោះ ឆៃ នី ភេទប្រុស អាយុ២៧ឆ្នាំមុខរបរសន្តិសុខ អត្តសញ្ញាណប័នលេខ 010826359ស្នាក់នៅសង្កាត់គីឡូលេខ៦ខណ្ឌឫស្សីកែមានភូមិកំណើតនៅភូមិ គ្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មានពីឈ្មោះសុខ ចាំងភេទប្រុសអាយុ៣៤ឆ្នាំ មុខរបររដ្ឋបាលរោងចក្រ ខាងលើ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃ១ខណ្ឌចំការមន រាជធានីភ្នំពេញបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹងពី​អ្នក​លក់នៅមុខរោងចក្រប្រាប់ថា សន្តិសុខ យាមម៉ូតូ នៅក្នុងរោងចក្រខាងលើ បានយកម៉ូតូចេញទៅក្រៅដោយមានគ្នីគ្នាជាច្រើននាក់ផងដែរ។ហើយបន្ទាប់មក រូបគាត់បានទៅប្រាប់តំណាងរោងចក្រនិងប្រាប់កម្មករនៅក្នុងរោងចក្រខាងលើ អោយមកមើលម៉ូតូតើបាត់ប៉ុន្មានគ្រឿង ខណៈ​នោះ​ជនរងគ្រោះបានលើកដៃចំនួន៥នាក់ហើយក្នុងនោះអស់ម៉ូតូចំនួន៥គ្រឿងផងដែរ។
យោង​តាមប្រភពព័ត៌មានពីជនរងគ្រោះទាំង៥នាក់ខាងលើ បាននិយាយថាជារៀងរាល់ថ្ងៃពួកគាត់បានចូលធ្វើការនៅក្នុងរោងចក្រខាងលើនៅពេលព្រឹកចូលនៅម៉ោង៧ព្រឹកចេញម៉ោង១១ថ្ងៃត្រង់ហើយចូលនៅពេលថ្ងៃនៅម៉ោង១២ ហើយចេញនៅពេលល្ងាចនៅវេលាម៉ោង៤ ហើយកំពុង​តែធ្វើៗស្រាប់តែលឺថាបាត់ម៉ូតូបណ្តាលអោយពួកគាត់ភ័យពេញរោងចក្រ ។

ក្រោយពេលកើតហេតុតំណាងរោងចក្រខាងលើបាននាំជនរងគ្រោះមកដាក់ពាក់បណ្តឹង នៅប៉ុសិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីអោយ​កម្លាំង​នគរ​បាល​តាមចាប់ជនល្មើសខាងលើមផ្តន្ទាទោសដាក់​គុក​ ចំណែកឯ​ជនរងគ្រោះទាំង៥នាក់ខាងលើរងចាំកាដោះស្រាយថ្ងៃក្រោយ៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here